ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​បុរស​៣​នាក់ ករណី​រក្សាទុក​គ្រឿងញៀន​ ​

ប៉ូលិស​ចាប់ខ្លួន​បុរស​៣​នាក់ ករណី​រក្សាទុក​គ្រឿងញៀន​ ​

កណ្តាល​៖ កាលពី​ថ្ងៃទី​០២.០៥.២០១៥ វេលា​ម៉ោង​២០​និង​១៥​នាទី ចំណុច​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ជាវ វណ្ណៈ ក្នុងភូមិ​កប៉ាល់​គឿង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។​
-​ជនសង្ស័យ​មាន​គ្នា​០៣​នាក់ ៖
១-​ឈ្មោះ​ជាវ វណ្ណៈ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កប៉ាល់​គឿង​ឃុំ​សំពៅ​ពូន​​ស្រុក​កោះធំ​មុខរបរ នេសាទ ។​
២-​ឈ្មោះ​ចឹក ប៊ុនថន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ធ្នង់​ឃុំ​រការ​ក្រៅ​ក្រុង​ដូន​កែវ​ខេត្តតាកែវ​មុខរបរ កម្មករ ។​
០៣-​ឈ្មោះ​ចាន់ បា​វ៉ឹ​ក ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ​មុខរបរ នេសាទ ។​
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​3​កញ្ចប់​តូច​
-​ម៉ូតូ​០១​គ្រឿង​ម៉ាក​future neo​ពាក់​ស្លាក​លេខ​កណ្ដាល​1Q 1544
-​ទុយោ ក្រដាស​វេច​ខ្ចប់ ដែកកេះ​សម្រាប់​ជក់​ថ្នាំញៀន​
-​ដុំ​សម្រាប់​ឆក់​ត្រី ០១
​នៅវេលា​ម៉ោង​២០​និង​១៥​នាទី កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​សំពៅ​ពូន និង​កម្លាំង​វរៈ​នគរបាល​ការពារ​ព្រំដែន​លេខ​605​បានចេញ​ប្រតិបត្តិការ ធ្វើការ​ល្បាត​និង​ត្រួតពិនិត្យ​រដ្ឋបាល ។ ពេលមកដល់​ចំណុចកើតហេតុ​​ឃើញ​មាន​បើកភ្លើង​ហើយ​មាន​មនុស្ស​ជុំគ្នា​និយាយ​ងំៗ ដោយមាន​ការសង្ស័យ​ក៏​ធ្វើការ​ត្រួតពិនិត្យ​សួរនាំ រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​)​ចំនួន​០៣​កញ្ចប់​តូច ដែល​ជនសង្ស័យ​បាន​ទម្លាក់​តាម​ប្រឡោះ​ប្រហោង​រនាប មក​ដី​ក្រោមផ្ទះ សមត្ថកិច្ច បាន​សួរនាំ រួច​នាំ​ឃាត់ខ្លួន​មក​ប៉ុស្ដិ៍ ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី ៕
11178233_1836882856536726_2187979199203255180_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya