ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ចាប់​បុរស​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

ចាប់​បុរស​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

កណ្តាល​៖ នៅ​ថ្ងៃទី ០៣.០៥.២០១៥ វេលា​ម៉ោង ០៧. ០០​នាទី​នៅ​ចំណុច​ភូមិ​សិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។ ជនល្មើស​ឈ្មោះ មាស នៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​ស្នាក់នៅ​ភូមិ​សិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង ។​
​ស្រុកកំណើត ភូមិ​ព្រៃ​ស្រ​គ៉ុំ ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង ។​
​វត្ថុតាង​ចាប់យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ០១​កញ្ចប់​តូច ទូរ​សព្ទ័​ដៃ​ម៉ាក​មិត្ត​ហ្វូ​ន​០១​គ្រឿង​ពណ៌​ក្រហម​ខ្មៅ ដែកកេះ​ហ្គាស​ចំនួន​០១ និង​កន្ត្រៃ​ចំនួន​០១​នៅ​ថ្ងៃទី​០៣.០៥.២០១៥ វេលា​ម៉ោង ០៧​ព្រឹក ក្រោយពេល​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​សកម្មភាព​ចែកចាយ​គ្រឿងញៀន សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិត្បូ បាន​បង្ក្រាប​និង​ឃាត់ខ្លួន ឈ្មោះ មាស នៅ​រួមទាំង​វត្ថុតាង​ដែលមាន​ខាងលើ នៅ​ចំណុច ភូមិ​សិត្បូ ឃុំ​សិត្បូ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ មាស នៅ បាន​សារភាពថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០៦​កញ្ចប់​តូច ពី​ចំណុច​វាល​ខ្សាច់ សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ហើយ​ក្នុង ០១​កញ្ចប់​តូច​តម្លៃ​២០.០០០​រៀល យកមក​លក់​នៅ ចំណុច ប្រឡាយ ៦៤ ភូមិ​កំពុង​ព្រីង ឃុំ​សិត្បូ​ឲ្យ​គេ​មិន​ស្គាល់ឈ្មោះ អស់​ចំនួន​០៥​កញ្ចប់​តូច បាន​តម្លៃ ០១​កញ្ចប់ ពី​២០.០០០​រៀល​ទៅ ២៥.០០០​រៀល នៅ​ល្ងាច​ថ្ងៃទី​០២.០៥.២០១៥ លុះដល់​ថ្ងៃទី ០៣.០៥.២០១៥ ទើប​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន រួមទាំង​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​តូច​ដែល​នៅសល់ ។ ករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​​ចាត់ការ​តាម​នីតិវិធី ៕
11102740_1837005023191176_1498744626794169974_n 11141169_1837005009857844_1676083438968884466_n 11182179_1837005039857841_8002426198580680610_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya