ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ទំនាស់​ជាមួយ​សង្សារ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ​

ទំនាស់​ជាមួយ​សង្សារ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ ចំណុចដើម​ក្រសាំង ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​យុវជន​ម្នាក់ បានមក​លេង នៅ​បន្ទប់​ជួល​សង្សារ ចំនួន​៥ ថ្ងៃ​មកហើយ រួច​បា​ទំនាស់​ពាក្យសំដី ជាមួយ​សង្សារ កាលពី​ល្ងាច លុះ​ព្រឹក​ឡើង​គេ បាន​ប្រទះឃើញ​ចងក សម្លាប់ខ្លួន នៅលើ​ចុង​ក្រសាំង​ស្លាប់បាត់​។ នគរបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ថុ​ន ផល្លា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានមុខ​របរ ជា​កម្មករ​ធ្វើ​ចំការ នៅឯ​ខេត្តរតនៈគិរី មា​ស្រុកកំណើត​នៅ​ភូមិ ឈើ​តូច ឃុំ​ឈើ​ខ​ន្មៅ ស្រុក​កោះធំ ខេត្តកណ្តាល ។ ចំណែក​សង្សារ របស់​ជនរងគ្រោះ​នោះ ពុំ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ទេ ។​
​កាលពី​ល្ងាច​ថ្ងៃទី​១ ខែឧសភា ម៉ោង​ប្រហែលជា​៦​ល្ងាច ជនរងគ្រោះ បាន​មានទំនាស់ ពាក្យសំដី ជាមួយនិង​សង្សារ របស់គេ​បន្តិចបន្តួច លុះដល់​ម៉ោង​ប្រហែល​៨​យប់ ជនរងគ្រោះ បាន​ដើរចេញ ពី​បន្ទប់​ជួល​របស់ សង្សារ​ខ្លួន ដោយ​កាន់​ក្រមា​មួយ​ជាប់ នៅ​និង​ដៃ​ផងដែរ ពេលនោះ​សង្សារ​បាន សួរថា ម៉េច​ក៏​មិន​យក​អាវ​ទៅ​ផង គេ​ថែមទាំង បាន​ឆ្លើយតប​ថា ផ្ញើ​សិន រួច​ក៏​ចេញទៅ​បាត់​មិនដឹង​ជា​ទៅ​ទីណា លុះ​ព្រឹក​ឡើង​ត្រូវបាន​ប្រជាពលរដ្ឋ ជា​អ្នក​ខ្វា​ក្តាម ប្រទះឃើញ ចងក នៅលើ​ចុង​ក្រសាំង ស្លាប់​បាត់ទៅហើយ ៕
11 1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya