ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កញ្ញា​ថ្លុ​ង សុគន្ធា​រី ទទួល​ពានរង្វាន់ ជ័យលាភី​កម្មការិនី សម្រស់​ឯក​ឆ្នាំ​២០១៥ ​

កញ្ញា​ថ្លុ​ង សុគន្ធា​រី ទទួល​ពានរង្វាន់ ជ័យលាភី​កម្មការិនី សម្រស់​ឯក​ឆ្នាំ​២០១៥ ​

ភ្នំពេញ ៖ ដើម្បី​អបអរ​ទិវា​ពលកម្ម អន្ដរជាតិ​លើក​ទី​១២៩ នៅ​ថ្ងៃទី​១ ខែ ឧសភា ឆ្នាំ​២០១៥ ក្រសួង​កា​ងារ​និង​បណ្ដុះ បណ្ដាល​វិជ្ជាជីវៈ​បានរៀបចំ​កម្មវិធី​ប្រឡង ជ្រើសរើស​កម្មការិនី​សម្រស់​ឯក​មកពី តាម​បណ្ដា​រោងចក្រ ។ លទ្ធផល​នៃ​ការ ប្រឡង​ជ្រើសរើស​នេះ កញ្ញា​ថ្លុ​ង សុគន្ធា​រី មកពី​រោងចក្រ​CHC​បានទទួល​ពានរង្វាន់ ជ័យលាភី​កម្មការិនី​សម្រស់​ឯក ។
​លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង ការងារ​បានឱ្យដឹងថា កម្មការិនី​ដែល ជាប់​ចំណាត់ថ្នាក់​ក្នុង​កម្មវិធី​ប្រកួតប្រជែង “​កម្មការិនី​សម្រស់​ឯក​” ចាប់ពី​ជ័យលាភី លេខ​១​ដល់​លេខ​៥ ក្រសួង​ការងារ​នឹង រៀបចំ​ឱ្យបាន​ចូល​ថត​ជា​រឿង​អប់រំ​ខ្លីៗ ស្ដី ពី​វិស័យ​ការងារ​នៅ​កម្ពុជា ប្រយោជន៍ ដើម្បី​ផ្ដល់នូវ​ចំណេះដឹង​បន្ថែម​ដល់ក​ម្មករ កម្មការិនី ក៏ដូចជា​ការលើកកម្ពស់​លើ វិស័យ​ការងារ​របស់​កម្មករ កម្មការិនី ។ ជា​មោទនភាព​បំផុត​របស់​កម្មករ កម្មការិនី កម្ពុជា ពួកគាត់​មិន​ត្រឹមតែ​បាន​ចូលរួម ប្រកួត​ជ្រើសរើស​កម្មការិនី​សម្រស់​ឯក ប៉ុណ្ណោះ​ទេ ពិធី​នេះ​ក៏បាន​ចូលរួម​អបអរ សាទរ​ទិវា​ពលកម្ម​អន្ដរជាតិ និង​ការលើក ទឹកចិត្ដដ​ល់កម្ម​ការិនី​ឱ្យមាន​ភាពក្លាហាន បង្ហាញ​នូវ​សម្រស់​ធម្មជាតិ​របស់ខ្លួន ពិសេស​ត្រូវ​ទទួលបាន​នូវ​ការលើកកម្ពស់ បញ្ហា​សិទ្ធិ​របស់​កម្មការិនី​ទៀតផង ។​
​លោក​ហេង សួរ បាន​បញ្ជាក់ថា កម្ម ការិនី​ទាំង​៥​រូប​ដែល​ទទួលបាន​ជ័យលាភី រួមមាន ទី​១-​កញ្ញា​ថ្លុ​ង សុគន្ធា​រី ត្រូវ បានទទួល​ពានរង្វាន់​ជ័យលាភី កម្មការិនី សម្រស់​ឯក មកពី​រោងចក្រ CHC ហើយ​ទទួលបាន​ថវិកា​ចំនួន​៤​លាន​រៀល ពី​ក្រសួង​ការងារ ចំនួន​៣០០​ដុល្លារ​ពី សមាគម​រោងចក្រ​កាត់ដេរ GMAC និង​ចំនួន​៣០​ម៉ឺន​រៀល​ពី​គណៈកម្មការ យេនឌ័រ​របស់​ក្រសួង​ការងារ , ទី​២- កញ្ញា ឈឹម សុនី​តា ទទួលបាន​ចំណាត់ថ្នាក់ លេខ​២ កម្មការិនី​រូបនេះ​មកពី​រោងចក្រ Artnture ទទួលបាន​ប្រាក់​៣​លាន​រៀល​ពី ក្រសួង​ការងារ ៣០០​ដុល្លារ​ពី​សមាគម កាត់ដេរ GMAC និង​២០​ម៉ឺន​រៀល​ពី គណៈកម្មការ​យេនឌ័រ , ទី​៣-​កញ្ញា​សូ ស្រី​លក្ខណ៍ ទទួល​ចំណាត់ថ្នាក់​លេខ​៣ មកពី​រោងចក្រ​យ៉ឹ​ង​ដុង ទទួលបាន​ប្រាក់​ពី ក្រសួង​ការងារ​២​លាន​រៀល ពី​សមាគម កាត់ដេរ​GMAC ៣០០​ដុល្លារ និង​១០ ម៉ឺន​រៀល​ពី​គណៈកម្មការ​យេនឌ័រ ។ ដោយ ឡែក​ចំពោះ​កម្មការិនី​ដែល​ទទួល​ចំណាត់ ថ្នាក់​លេខ​៤​និង​លេខ​៥ ទទួលបាន​ថវិកា ម្នាក់​៤០​ម៉ឺន​រៀល ពី​ក្រសួង​ការងារ និង ២០​ដុល្លារ​ពី​សមាគម​កាត់ដេរ GMAC និង​១២​ម៉ឺន​រៀល​ពី​ក្រុមហ៊ុន​ទឹកបរិសុទ្ធ ហ្គោល​ស្ដា ៕
3-5-2015-002 1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya