ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​បុរស​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

ប៉ូលិស​ចាប់​បុរស​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

កណ្តាល​៖ ចែកចាយ​គ្រឿងញៀន កើតហេតុ ថ្ងៃទី​០១.០៥.២០១៥​វេលា​ម៉ោង​
១៨.៣០​នាទី ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​
​ជនសង្ស័យ​ចំនួន​០១​នាក់​៖
១-​ឈ្មោះ​នៅ សា​រ័ត្ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល (​ឃាត់ខ្លួន​)​។​
​វត្ថុតាង​ដកហូត​បាន​៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​Ice) សង្ស័យ​ជា​សារធាតុ​ញៀ​ចំនួន​០៩ កញ្ចប់​តូច​។
– ម៉ូតូ​០១​គ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ​សេរី 2010 បិត​ស្កុ​ត​ពណ៌​ផ្កាឈូក​គ្រើម​ពី​ក្រៅ ពាក់​ស្លាក​​លេខ​ភ្នំពេញ​1BN-1042។
-​ប្រាក់​ចំនួន ១៣.២០០​រៀល (​មួយ​មឺ​ុ​ន​បី​ពាន់​ពីរ​រយ​រៀល​)
-​ទូរស័ព្ទដៃ​ម៉​កា LG ចំនួន​០១​គ្រឿង គ្មាន​ស៊ីម​
​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​បាន​ល្បាត​តាម​គោលដៅ​ចំណុច​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ​សេរី 2010​បិត​ស្កុ​ត​ពណ៌​ផ្កាឈូក​គ្រើម​ពី​ក្រៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BN-1042 ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​នគរបាល​ប៉ុស្តិ៍​គគីរ​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​ឆែកឆេរ​តែ​ជនសង្ស័យ​ខាងលើ​មិន​ព្រម​ឈប់​ក៏​ជិះ​ម៉ូតូ​រត់គេច​ចូល​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ពេលនោះ​កម្លាំង​ប៉ុស្តិ៍​ក៏បាន​តាម​ចាប់​ជនសង្ស័យ​និង​ធ្វើការ​ឆែកឆេរ​ក៏​ឃើញ​មាន​ថ្នាំញៀន​ចំនួន​០៩​កញ្ចប់​តូច​
​លាក់ទុក​នៅក្នុង​ដៃ​អាវយឺត​ដៃ​វែង​មាន​មួក​រួច​កម្លាំង នគរបាល​ប៉ុស្តិ៍​គគីរ បាន​ឃាត់ខ្លួន​ជន​​សង្ស័យ​ខាងលើ​រួមទាំង​វត្ថុតាង​ប​ញ្ចូ​ន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​កសាង​សំណុំរឿង​និង​ចាត់ការ​តាម​នីតិវិធី​៕
11200889_1836127576612254_1589763781972104072_n 11133960_1836127379945607_6530852318270611264_n 11188186_1836127286612283_1778315900423346090_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya