ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​មាន់​រស់​នាំចូល​ពី​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់​មួយគ្រឿង ត្រូវបាន​អាវុធហត្ថ​ស្រុក​សំរោង​ទង​បង្ក្រាប ​

ឡាន​ដឹក​មាន់​រស់​នាំចូល​ពី​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់​មួយគ្រឿង ត្រូវបាន​អាវុធហត្ថ​ស្រុក​សំរោង​ទង​បង្ក្រាប ​

កំពង់ស្ពឺ ៖ រថយន្ត​ដឹក​មាន់​រស់ (​មាន់​ពង​) នាំចូល​មកពី​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់ និង​មិនបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព​សត្វ​ត្រឹមត្រូវ​ពី សំណាក់​មន្ត្រី​ជំនាញ​ពេទ្យសត្វ​នោះ ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ ស្រុក​សំរោង​ទង​បង្ក្រាបបាន​រួច​ប្រគល់ឱ្យ​នាយកដ្ឋាន​បសុពេទ្យ នៃ​ក្រសួងកសិកម្ម​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

​សកម្មភាព​បង្ក្រាប​ការនាំ​ចូល​សត្វ​មាន់​រស់​ពី​ប្រទេស​ថៃ ដោយ​ខុសច្បាប់​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៤ និង ០៥​នាទី ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ ស្ថិត​លើផ្លូវ​ជាតិ​លេខ ៤៤ ត្រង់ចំណុច​ភូមិ​សុវណ្ណ​គី​រី ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​លោ​កវិន ឡេង​ហួង មេបញ្ជាការ​ប៉េអឹម ស្រុក​សំរោង​ទង បាន​ប្រាប់​ឱ្យដឹងថា ការបង្ក្រាប់់​រថយន្ត​ដឹង​មាន់​នាំចូល​ពី​ប្រទេស​ថៃ​ខុសច្បាប់ គឺ​អនុវត្តន៍​តាម​បទបញ្ជា​លោក​មេបញ្ជាការ​ខេត្ត ដើម្បី​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ជម្ងឺ​ផ្តាស់​សាយ​បក្សី ការពារ​សុខភាព​ជួន​ប្រជាពលរដ្ឋ ។

​លោក​បន្តថា រថយន្ត​ដែល​ត្រូវ​បង្ក្រាប​នោះ​ម៉ាក​ហាន់​ដាយ​ពណ៌​សរ ពាក់​ស្លាក​លេខ ព្រះសីហនុ បើកបរ​ដោយ​ឈ្មោះ​ជួន សំអាត ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​ត្រាវ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ដឹក​មាន់​រស់​(​មាន់​ពង​) នាំចូល​ពី​ប្រទេស​ថៃ​ចំនួន ៨២០​ក្បាល​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងកសិកម្ម​ឡើយ ។​

​លោក​បាន​បញ្ជាក់ថា រថ​យ្ត​ដឹង​សត្វ​មាន់​គ្មាន​ច្បាប់​ខាងលើ បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ ៥​ចូល​ខេត្តកំពង់ស្ពឺ ដោយមាន​ការសង្ស័យ ត្រូវបាន​កំលាំង​អាវុធហត្ថ​ប្រចាំ​គោលដៅ​ផ្លូវជាតិ​លេខ ៤៤​ស្ទាក់​ឃាត់​ដើម្បី​សួរនាំ​រក​លិខិត​ដឹកជញ្ជូន​សត្វ​នាំចូល​គ្មានអ្វី​ទាំងអស់ ។

​លោក​បន្តថា ក្រោយពី​បង្ក្រាប​រថយន្ត​ដឹក​មាន់​អត់​ច្បាប់​នោះ ត្រូវ    បានប្រគល់​ទៅឱ្យ​នាយកដ្ឋាន​បសុសត្វ នៃ​ក្រសួងកសិកម្ម​ដើម្បី​អនុត្ត​ន៍​តាមផ្លូវ​ច្បាប់ ។​

​ជុំវិញ​បញ្ហា​នេះ​មានការ​រិះ​ថា ហេតុអ្វី​បានជា​សមត្ថកិច្ច​ចាប់ពី​ព្រំ​ដែល​ថៃ​ឆ្លងកាត់​ដី​រាប់​គីឡូ​ម៉ែត និង​អស់លោក​ជា​មន្ត្រី​ពេទ្យសត្វ​មិន​បើកភ្នែក​មើល​ឡាន​ដឹង​មាន់​នាំចូល ពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ផង ឬមួយ​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួញ ។ ជាពិសេស​ក្រុម​សមាគម​អ្នក​ចឹ​ញ្ចឹ​ម​មាន់​កម្ពុជា ដែល​ធ្លាប់ធ្វើ​សកម្មភាព​អាណាធិបតេយ្យ ចុះ​ចាប់​មាន់​ដែល​នាំចូល​មានច្បាប់​ត្រឹមត្រូវ​នោះ មិន​ចាប់​រថយន្ត​ដឹក​មាន់​ដែល​ល្មើសច្បាប់​នោះ​ផង​។​

​មន្ត្រី​បសុពេទ្យ​បាន​ថ្លែងថា សព្វ​ថៃ​មាន​ឈ្មួញ​ឈ្លាត​ឱ្យ​កាស​មួយចំនួន​បាន​ឃុ​ប ឃិត​គ្នា​ជាមួយ​មន្ត្រី​ប្រចាំ​ច្រកព្រំដែន និង​ពេទ្យសត្វ​នៅ​ទីនោះ បើក​ឱ្យ​មានការ​លួច​នាំចូល​សាច់មាន់ និង​មាន់​រស់​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ​ជា​រៀងរាលថ្ងៃ ដែលជា​ហេតុ​បង្ករ​ឱ្យមាន​ផលប៉ះពាល់់​ដល់​សុខភាព​ប្រជាពលរដ្ឋ ព្រោះ​សាច និង​មាន់​ទាំងនោះ​មិន ឆ្លងកាត់​ការ​ត្រួ​ត្យ​ពិនិត្យ​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​ជំនាញ ជាពិសេស​វា​អាច​ចំឡង​ជម្ងឺ​ផ្តាស់​សាយ​បក្សី​ផងដែរ ៕
​ដោយ​៖ សំ ណា​ង​DSC00295 DSC00291 DSC00294

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya