ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » យុវជន​ពីរ​​ក្រុម​ដេញ​វ៉ៃ​គ្នា​​ចាប់បាន​៥​នាក់ ​

យុវជន​ពីរ​​ក្រុម​ដេញ​វ៉ៃ​គ្នា​​ចាប់បាន​៥​នាក់ ​

ភ្នំពេញ​៖​ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូលដល់​ថ្ងៃទី​២៧ ខែ សីហា ឆ្នាំ ២០១៣ នៅ​ចំណុច​ផ្លូវ​មុនី​រ៉េត (​ក្បែរ​អាងទឹក​ស្តា​ត​អូរ​ឡាំ​ពិ​ក​) ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​
យុវជន​យ៉ាងហោចណាស់​៥​នាក់ ត្រូវបាន​នគរបាល​ចាប់ខ្លួន បន្ទាប់ពី​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​អា​ធ្រា​ត្រ ដោយ​ការ​ប្រដេញ​វាយតប់​គ្នា ។ តែ​ភ្លាមៗ​ក្រោយពី​ធ្វើការ​សម្របសម្រួល សមត្ថកិច្ច​បាន​ដោះលែង​វិញ ។​
​សាក្សី​បាន​និ​យា​ថា គេ​ឃើញ​យុវជន​ពីរ​ក្រុម​ដេញ​វាយ​គ្នា ដោយ​គប់​នឹង​ដុំថ្ម​បណ្ដាល​ឲ្យ​ភ្ញាក់ផ្អើល​។ ភ្លាមៗ​សមត្ថកិច្ច​បាន​ចូលទៅ​អន្តរា​គម​ន៏​ឃាត់ខ្លួន​បាន​៥​នាក់ ហើយ​បានធ្វើ​ការណែនាំ​នៅ​កន្លែងកើតហេតុ​រួច​ក៏​ដោះលែង​ទៅវិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya