ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​អ្នក​ចែកចាយ និង​ជក់​គ្រឿងញៀន ​

ប៉េអឹម​ឃាត់ខ្លួន​អ្នក​ចែកចាយ និង​ជក់​គ្រឿងញៀន ​

ភ្នំពេញ  ៖ នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ ២០១៥ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ មានជ័យ ដឹកនាំ​ដោយ​អភិបាលខណ្ឌ ពេជ្រ កែវ​មុនី និង មានការ​ចូលរួម​ពី​អភិបាលរង អធិការ​ខណ្ឌ មេ​អាវុធហត្ថ និង​អាជ្ញាធរ​សមត្ថកិច្ច​ជាច្រើន​នាក់ បាន​បើក​យុទ្ធនាការ ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ និង​ឆែកឆេរ​នៅ​តំបន់​សំណង់​មិន​រៀបរយ ស្ថិត​នៅក្រោយ​រោងចក្រ​តាក​ហ្វា​ត សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ជា​ជំហាន​ដំបូង អាជ្ញាធរ​និង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស ចំនួន​៥​នាក់ ដែល​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ឧបករណ៍ ប្រើប្រាស់​ជាច្រើន​ផ្សេងទៀត ។​
​ក្នុងចំណោម​ជនសង្ស័យ​៥​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន គឺ​សមត្ថកិច្ច​នាំ​តែ​ជនសង្ស័យ​ម្នាក់ ឈ្មោះ​ស៊ុម វណ្ណៈ អាយុ​២៤​ឆ្នាំ រស់នៅ​ក្រុង​តាខ្មៅ បញ្ជូនទៅ​សួរនាំ ពីព្រោះ​រកឃើញ​ថ្នាំញៀន​នៅក្នុង​មួក រីឯ​មនុស្ស​ផ្សេងទៀត គ្រាន់តែ​ជា​អ្នកប្រើប្រាស់​តែប៉ុណ្ណោះ ៕
1 11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya