ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​០២​នាក់ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​០២​នាក់ ​

ព្រះសីហនុ​៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ចំនួន​២ នាក់​បាន​រងរបួស​ធ្ងន់ ក្នុងនោះ​ជនបរទេស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​វេលា​ម៉ោង​២១​និង​៤០ នាទី​យប់​ថ្ងៃទី​២៩​មេសារ​ឆ្នាំ​២០១៥ នៅ​ចំនុច​ផ្លូវបំបែក​ស្តុ​ប​តូ​តា​ល់ ស្ថិត​ក្នុងភូមិ​២​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​។
ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏ នេះ នៅ​ពុំទាន់​ដឹងថា​ភាគី​ណា​ខុស​ភាគី​ណា​ត្រូវ​នៅឡើយ​ទេ ជំ​ហ៊ាន​គ្រាន់តែ​ដឹងថា នៅ វេលា​កើតហេតុ​ម៉ូតូ​របស់​ឈ្មោះ ឈៀវ ប៊ុ​នី ភេទ ប្រុស អាយុ​២៥ ជនជាតិខ្មែរ​បាន​បើកបរ​ម៉ាក​ហុងដា​ដ្រី​ម​ព​ណ៏​ខ្មៅ សេរី​២០១១​ពាក់​ស្លាក​លេខ​ព្រះសីហនុ 1D 0147​ក្នុងទិសដៅ​ពី​តាមផ្លូវ​ឯក​រា​ជ្រ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ប្រ​ញ៉ាប់​ទៅយក​ប្រព​ន្ឋ​នៅ​ធ្វើការ​ក្បែរ​តោ​ពីរ នៅពេល​មកដល់​ចំនុច​កើត​ក៏មាន​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត បើកបរ​ដោយ​ជនបរទេស​មិន ស្គាល់​អត្តសញ្ញាណ​ដែល​បើកប​ញ្ជ្រា​ស់ទិស​គ្នា​(​ពី​ត្បូង​ទៅ​ជើង​)​ហើយ​បាន បត់​ឆ្វេង​កាត់​ទទឹង ផ្លូវ ទើប​បណ្តាលអោយ​ភាគី​ម៉ូតូ​ជនជាតិខ្មែរ​បុក​ពេញទំហឹង​លាន់​ដូច​រន្ទះ​ដេក​ដួល ទាំងពីរ​នាក់​នៅនឹងកន្លែង បង្ក​អោយ​ភាគី​ជនបរទេស​បែក​ភ្នែក​ខាងស្តាំ​រងរបួស​ធ្ងន់​ស​ង្ឃឹ​មរ​ស់ តិចតួច​។
​នៅមុន​កើតហេតុ​គេ​បានឃើញ​ជនបរទេស​នេះ​បាន​ចិះ​ម៉ូតូ​ធំ​មកពី​តោ​ពីរ​ក្នុង ល្បឿន​យ៉ាង​លឿន​វ៉ា​ម៉ូតូ​ជាច្រើន ហើយ​មកដល់​ចំនុចកើតហេតុ​ក៏បាន​បត់​ឆ្វេង​ដោយ​ពុំបាន​ស៊ីញ៉ូ ទើប​ធ្វើអោយ​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​បើកបរ​ដោយ​ជនជាតិខ្មែរ​បុក​ពេញទំហឹង បែបនេះ​បណ្តាលអោយ​រងរបួស​ធ្ងន់​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក រស្មី​កំពង់សោម​ដឹក​យកទៅ​សង្គ្រោះ​បឋម​តែ​ដោយ​ស្ថានភាព​ជនបរទេស​ធ្ងន់ធ្ងរ ពេក បាន​ដឹក​បន្ត​មកកាន់​មន្ទី​បង្អែក​ចំការចេក សង្គ្រោះ​បន្ត ឯ ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក ខេត្ត​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕11 1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya