ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់ គ្មាន​លុយ​ព្យាបាល​កូន​ឈឺ​មក​អង្គុយ​អោប​កូន​យំ​ ​

ស្ត្រី​ម្នាក់ គ្មាន​លុយ​ព្យាបាល​កូន​ឈឺ​មក​អង្គុយ​អោប​កូន​យំ​ ​

ភ្នំពេញ​៖ គេ​រោម​មើល​មីង​ម្នាក់នេះ​គាត់​គរ​អង្គុយ​អោប​កូន​យំ​ក្នុង​ផ្សារ មាន​គេ​ស្តាប់​ភាសា​រគរ​គាត់​បាន​ប្រាប់ថា កូន​គាត់​ឈឺ​ក្តៅខ្លួន​និង​ចេះតែ​ក្អួត​គ្មាន​លុយ​យកទៅ​ពេទ្យ គាត់​ទៅ​គន្ធបុប្ផារ​សន្តិសុខ​មិន​ឲ្យ​ចូល ប្រាប់​គាត់​ថា​ឲ្យ​មក​ម៉ោង​នេះ​ម៉ោង​នោះ អ្នកផ្សារ​ប្រាប់ថា​នៅ​ជិត​ផ្សារ​ត្រពាំង​ឈូក​នេះ​មាន​ពេទ្យ​កុមា​រដែរ ខ្ញុំ​ក៏​ជូន​ទៅអោយ​ពេទ្យ​ពិនិត្យ​កូន​គាត់ ប៉ះ​លោកគ្រូ​ពេទ្យ​ចិត្តធម៌ គាត់​ពិនិត្យ​និង​ចាក់​ថ្នាំ​មួយ​ម្ជុល​និង​អោយ​ថ្នាំ​បី​ពេល​មិន​គិតថ្លៃ​អ្វី​ទាំងអស់​គាត់​ថា​កូន​នេះ​រលាក​សួត​និង​រលាក​បំពង់ក … ជូន​មក​ពេទ្យ​ហើយ​ជូន​គាត់​ទៅ​ទិញ​សំបុត្រ​ឡានក្រុង​ទៅ​ស្រុក​គាត់​វិញ​នៅ​កោះកុង ទិញ​សំបុត្រ​ឲ្យ​គាត់ ៣៥០០០​រៀល​ហើយ​ជូន​លុយ​គាត់​៤៥០០០​ទៀត​គ្រាន់​ទុក​ចាយវាយ គាត់​យំ​លុតជង្គង់​សំពះ​ខ្ញុំ​ដល់​ដី ទាញ​ឲ្យ​ងើប​មិន​ចង់​ងើប​ទៀត ខ្ញុំ​ក្តុកក្តួល​ពន់ពេក​ពេល​ឃើញបែបនេះ … ជីវិត​មនុស្ស​យើង​មាន​គ្រប់​រស់ជាតិ វេទនា​បែបណា​ឃើញ​សព​គ្រប់​អស់ហើយ … តើ​ពេល​ទើប​ស្រុក​ខ្មែរ​យើង​អស់​រូបភាព​បែបនេះ ?៕
11115234_1583752921849485_5914618370822580900_n 11169859_1583752915182819_6543660809414386468_n 11182149_1583752898516154_8273621386425183454_n 10959534_1583752918516152_913541643642928830_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya