ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បញ្ជូនខ្លួនមនុស្សប្រុស-ស្រី ៦ នាក់ ករណីជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្តកណ្តាល

បញ្ជូនខ្លួនមនុស្សប្រុស-ស្រី ៦ នាក់ ករណីជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្តកណ្តាល

កណ្ដាល ​៖ ​មនុស្សប្រុស-ស្រីចំនួន៦ នាក់ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​ដែល​កម្លាំង​នគរបាល​ខេត្ត​កណ្ដាល ​​បើក​ប្រតិបត្តិការ​​​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ និង​នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ​​​ត្រូវ​បាន​​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥ ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់។

នគរបាល​​​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​ថា មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​ត្រូវ​ឃាត់​ខ្លួន​ចំនួន​៧​នាក់​នោះ​គឺ​ទី​១. មាន​ឈ្មោះ​ទួន ទូច​ ភេទ​ស្រី អាយុ​៥២​ឆ្នាំ ​ទីលំនៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ ទី​២. ឈ្មោះ​គ្រី ឌី​ណា ​ភេទ​ស្រី អាយុ​២៩​ឆ្នាំ ​រស់នៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ទី​៣. ឈ្មោះ​ស៊ឹម ណា​រា ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ​មាន​ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ទី​៤. ឈ្មោះ​ផាន សុ​បញ្ញា ​ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​សព្វថ្ងៃ ​ភូមិ​ដក​ក្រាម​ សង្កាត់​កំពង់លាវ ​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ទី​៥. ឈ្មោះ​ថុង ការ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹងទំពុន​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ និង​ទី​៦.​ឈ្មោះ​នៅ​ ស្រីអូន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ​មាន​ទីលំនៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​៦​​​​​នាក់ ដែល​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ ខេត្ត​កណ្ដាល​ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ​ឆ្នាំ​២០១៥​នេះ​ ​​ត្រូវ​បាន​លោក​ ទេព ប៊ុន​និ​ន្ទ ព្រះរាជអាជ្ញា​រង ​អម​សាលាដំបូង​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន ហើយ​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ដើម្បី​ធ្វើ​ការ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ ពន្ធនាគារ​ខេត្ត​កណ្តាល​ដើម្បី​រង់ចាំ​វិនិច្ឆ័យ​ទោស​ទៅ​តាម​ផ្លូវច្បាប់។​
លោក​ឧត្ដមសេនីយ៍ត្រី​ស្នងការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​ឈាន​ទៅ​កំណត់​មុខសញ្ញា​បង្ក្រាប​នេះ​យើង​បាន​ធ្វើ​ការ​ស៊ើប​សង្កេត​ ស្រាវជ្រាវ​ជា​យូរ​មក​ហើយ​ និង​បាន​ចំណាយ​ពេល​៥​ថ្ងៃ​ទើប​បង្ក្រាប​បាន។

​លោក​ឧត្ដមសេនីយ៍ត្រី​ អ៊ាវ ចំរើន​ ស្នងការ​ខេត្ត​កណ្ដាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ចំនួន​៦​នាក់ ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នេះ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ រួមនឹងវត្ថតាំងមួយចំនួន លើ​៥​ទីតាំង៕

eddd

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya