ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាណាចក្រ​ត្បូងឃ្មុំ ងំ​ទៅដោយ​សំបុក​បទល្មើស និង​បន​ល្បែងស៊ីសង ពិសេស​ល្បែងភ្នាល់​ជល់​មាន់​  ||     ល្បី​មេ​គយ​ខេត្តកោះកុង លោក សំ កុសល ប្រព្រឹត្ត​អំពើពុករលួយ?​  ||     ធ្លាយ​រឿង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង(ធីប)មន្ត្រីចាស់ៗដូច​សន្លឹក​បៀរ​ដាក់​មន្ត្រីថ្មីៗដែលជា​ខ្សែ​និង​បក្សពួក​កាន់​កន្លែង​ខ្លាញ់ ?​  ||     ភាពអនាធិបតេយ្យ​នៃ​ការកាប់​ទន្ទ្រាន​និង​ឈូសឆាយដី​គំរប​ព្រ​លិច​ទឹកជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ញញើត​ដៃ ប្រហែលជា​មានច្បាប់​ធ្លាក់​ពីលើ​មេឃ​ហើយ​មើលទៅ​  ||     ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឈ្មោះ ប្រុស បាន​អះអាងថា មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ពី​ថ្នាក់ ស្រុក រហូតដល់​ថ្នាក់​ខេត្ត ?​  ||   

» កីឡា, ព័ត៌មានអន្តរជាតិ » ស្តេច​ប្រដាល់​សញ្ជាតិ​ហ្វ៊ី​លី​ពី​ន នឹង​យកជ័យ​ជំនះ​លើ មេ​វេដ​ឌ័​រ​

ស្តេច​ប្រដាល់​សញ្ជាតិ​ហ្វ៊ី​លី​ពី​ន នឹង​យកជ័យ​ជំនះ​លើ មេ​វេដ​ឌ័​រ​

​ស្តេច​ប្រដាល់​សញ្ជាតិ​ហ្វ៊ី​លី​ពី​ន វ័យ​៣៦​ឆ្នាំ ម៉ា​នី ប៉ាក់​គី​អាវ ថ្លែងប្រាប់​អ្នកគាំទ្រ​រាប់ពាន់នាក់​ដែល​មក​ស្វាគមន៍​លោក​នៅ​ទីក្រុង​ឡាស វេ​ហ្គាស សហរដ្ឋអាមេរិក​ថា លោក​មាន​ជំនឿ​ចិត្ត​១០០​ភាគរយ​ថា នឹង​ផ្តួល ហ្វ្ល​យ មេ​វេដ​ឌ័​រ ក្នុងការ​ប្រកួត​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​២ ឧសភា ។​

​ប៉ាក់ គី​អាវ គឺជា​កីឡាករ​ប្រដាល់​ដំបូង​គេ​ដែល​ឈ្នះ​ជើងឯក​ពិភពលោក​៨​ប្រភេទ​ទម្ងន់ និង​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ចំនួន​១០ និង​ជា​កីឡាករ​ដំបូង​គេ​ដែល​ឈ្នះ​ជើងឯក Lineal Champion ក្នុង​៤​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ។​

​តាម​ទស្សនា​វ​ដ្តី Forbes ឱ្យដឹងថា ប៉ាក់​គី​អាវ គឺជា​អត្ត​ព​លិ​ក​រកចំណូលបាន​ច្រើនជាងគេ​លំដាប់់​ទី​១៤ ក្នុង​បញ្ជី​តារាង​ឆ្នាំ​២០១៣ និង​ត្រូវ​បានដាក់​រហស្សនាម​ថា​ជា «​ស្តេច​ប្រដាល់​ប្រចាំ​ទសវត្ស​» នៅ​ឆ្នាំ​២០០០ ដោយ​សមាគម​ប្រដាល់​អាមេរិក BWAA, ក្រុមប្រឹក្សា​ប្រដាល់​ពិភពលោក WBC និង​អង្គការ​ប្រដាល់​ពិភពលោក WBO ។ បច្ចុប្បន្ន ប៉ាក់​គី​អាវ គឺជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់ WBO Welterweight (​ទម្ងន់​៦៦,៦៧​គីឡូក្រាម​) ។​

​ប៉ាក់​គី​អាវ ធ្លាប់​ប្រកួត​បាន​ចំនួន​៦៤​លើក ឈ្នះ​៥៧​លើក ចាញ់​៥​លើក ស្មើ​២​លើក និង​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ចំនួន​៣៨​លើក ។ រីឯ​ដៃគូ​របស់គេ មេ​វេដ​ឌ័​រ សញ្ជាតិ​អាមេរិក វ័យ​៣៨​ឆ្នាំ ធ្លាប់​ប្រកួត​ចំនួន​៤៧​លើក មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់ និង​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ចំនួន​២៦​លើក ។​

​នេះ ជា​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​ពុំ​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ កីឡាប្រដាល់ ។ ប៉ាក់​គី​អាវ និង​មេ​វេដ​ឌ័​រ នឹងត្រូវ​ជួបគ្នា​នៅលើ​សង្វៀន MGM Grand Hotel & Casino ស្ថិតក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស រដ្ឋ​ណេ​វ៉ា​ដា សហរដ្ឋអាមេរិក ។ សណ្ឋាគារ​នេះ​មាន​៧​ពាន់​បន្ទប់ បុគ្គលិក​៩​ពាន់​នាក់ និង​អាច​ផ្ទុក​មនុស្ស​បាន​៥០.០០០​នាក់ ៕vv

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya