ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » បែកធ្លាយ​មេៗ​រតនាគារ​ខេត្តពោធិសាត់​ច្របាច់ក​តាម​មន្ទីរ​និង​ក្រុមហ៊ុន​

បែកធ្លាយ​មេៗ​រតនាគារ​ខេត្តពោធិសាត់​ច្របាច់ក​តាម​មន្ទីរ​និង​ក្រុមហ៊ុន​

​ពោធិសាត់​៖​មន្ត្រី​តាម​មន្ទីរ​និង​ក្រុមហ៊ុន​នានា​ក្នុង​ខេត្តពោធិសាត់​បាន​ទម្លាយ​រឿងអាស្រូវ​នៃ​មន្ទីរ​រតនាគារ​ឲ្យ​កាសែត​អរិយធម៌​ដឹងថា​មាន​សកម្មភាព​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​កើតឡើង​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ​នោះ​បច្ចុប្បន្ន​នៅតែ​បន្ត​កើតមាន​ដដែល ហើយ​មាន​លោក​ម៉ៅ​ន​រិ​ទ្ធ​ជា​ប្រធាន​នោះ​។​
​    ​ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹងថា​ការប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​អង្គភាព​រតនាគារ​ខេត្ត​នោះ​គឺមាន​លក្ខណៈ​ជា​ប្រព័ន្ធ​និង​មាន​លំនាំ​ចាស់​ដដែល ទោះបី​លោក​ប្រធាន​ចាស់ លឹម ច័ន្ទ​ថៃ បាន​ចូលនិវត្តន៍​និង​ទៅកាន់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ជំនួស​មកវិញ​ដោយ​លោក​ម៉ៅ​ន​រិ​ទ្ធ​នេះ​។​ចាប់ពី​ដើមឆ្នាំ​២០១៤​អង្គភាព​រតនាគារ​ខេត្តពោធិសាត់​ដែល​ដឹកនាំ​ដោយ​លោក​ម៉ៅ​ន​រិ​ទ្ធ​រួម​និង​មន្ត្រីក្រោមឱវាទ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ដ៏​ធំធេង​តាមរយៈ​ការទាមទារ​ប្រាក់​ទឹកតែ​ពី​តាម​បណ្តា​មន្ទីរ​និង​អ្នកផ្គត់ផ្គង់​ទំនិញ​និង​សំភារៈ​ដោយមាន​តម្លៃ​ខ្ពស់​។​
​    ​ប្រភព​បាន​ទម្លាយ​ទៀតថា​នៅពេលដែល​តាម​មន្ទីរ​ត្រូវ​រត់​ឯកសារ​ដក​សាច់ប្រាក់​ដោយ​ឆ្លងកាត់​រតនាគារ​គឺ​ត្រូវ​ចំណាយ​ប្រាក់​អស់យ៉ាង​តិច​៦%​ដោយ​ក្នុងនោះ​លោក​ប្រធាន​រតនាគារ​ម៉ៅ​ន​រិ​ទ្ធ​ចំនួន​៣.៥%​លោក​អនុប្រធាន​នឹម​ពុ​ទ្ធី​ចំនួន​១%​មន្ត្រី​សំខាន់​២​រូប​គឺ​លោកមា​ច​តារា​និង​លោក​ចេង​ដា​រា​ត្រូវ​ចំណាយ​ម្នាក់​០.5% រួម​និង​មន្ត្រី​តូចតាច់​មួយចំនួនទៀត​សរុប​អស់​ចំនួន​៦%​។ ក្រុមហ៊ុន​ឬ​អ្នកផ្គត់ផ្គង់​គឺ​ត្រូវ​ចំណាយ​ប្រាក់​ជូន​លោក​ប្រធាន​ម៉ៅ​ន​រិ​ទ្ធ​យ៉ាងតិច​៥%​និង​ការចំណាយ​ទៅលើ​អនុប្រធាន​អង្គភាព​លោក​នឹម​ពុ​ទ្ធី​រួម​និង​មន្ត្រី​មួយចំនួន​៣%​បន្ថែមទៀត​។ ការចំណាយ​សម្រាប់​ក្រុមហ៊ុន​ឬ​អ្នកផ្គត់ផ្គង់​មុន​និង​ទទួលបាន​ប្រាក់​ទូទាត់​ពីរ​ដ្ឋ ត្រូវយក​សាច់ប្រាក់​សុទ្ធ​យ៉ាងតិច​៨%​នៃ​ទឹកប្រាក់​សរុប​ដែល​រដក​ពីរ​ដ្ឋ​សម្រាប់​ទូទាត់​សង់​ថ្លៃ​បំណុល​ដែល​រដ្ឋ​ជំពាក់​ថ្លៃ​ការផ្គត់ផ្គង់​ទំនិញ​នានា​។​
​    ​ប្រភព​បានបញ្ជាក់​ថាស​ម្រា​ប់​មន្ទីរជំនាញ​ទូទាំង​ខេត្តពោធិសាត់​គ្មាន​មន្ទីរ​ណាមួយ​គេចផុត​មិន​បង់ប្រាក់​ទឹកតែ​ជូន​លោក​ប្រធាន​និង​មន្ត្រី​សំខាន់ៗ​របស់​រតនាគារ​ឡើយ ហើយ​មន្ទីរ​ខ្លះ​ដែល​មិន​យកលុយ​សុទ្ធ​ទៅ​រត់ការ​នៅ​អង្គភាព​រតនាគារ​ដោយ​ចាំបាច់​នៅពេល​មន្ទីរ​នោះបាន​ដក​សាច់ប្រាក់​ពី​ធានា​គារ​ត្រូវតែ​យកប្រាក់​ទៅ​បង់​តាម​ក្រោយ​បើ​មិន​ធ្វើ​ដូច្នេះ​ទេ ពេល​រត់​ឯកសារ​លើក​ក្រោយ​ប្រាកដជា​គាំង​មិន​ខាន​ហើយ​និង​មានការ​លំបាក​បំផុត​។​បើ​និយាយអោយចំ​ការរត់​ការ​នា​នា​នៅ​អង្គភាព​រតនាគារ​ខេត្តពោធិសាត់​ចេញ​ឯកសារ​ចុះហត្ថលេខា​គឺ​ត្រូវតែ​ចេញ​ប្រាក់​ដូច្នេះ​មន្ទីរ​នីមួយៗ​ត្រូវតែ​ទុក​ប្រាក់​មួយចំនួន​ចំណាយ​សម្រាប់​ទឹកតែ​។​
​    ​ប្រធាន អនុប្រធាន និង​មន្ត្រី​សំខាន់ៗ​របស់​រតនាគារ​ដែល​រួមដៃគ្នា​ទាមទារ​ទឹកប្រាក់​ទឹកតែ​ពី​បណ្តា​មន្ទីរ​និង​ក្រុមហ៊ុន​តាមរបៀប​ពុករលួយ​គេ​មិនដឹងថា​លោក​អភិបាលខេត្ត​ពោធិសាត់​ម៉ៅ​ធនិន​បានដឹង​ឬ​យ៉ាងណាទេ​?
​    ​ថ្នាក់ដឹកនាំ​មន្ទីរ​ម្ចាស់​ក្រុមហ៊ុន​និង​អ្នកផ្គត់ផ្គង់​នៅ​ខេត្តពោធិសាត់​បាន​ទទូចថា​ប្រសិនបើ​ចង់​លុបបំបាត់​អំពើពុករលួយ​នៅតាម​មន្ទីរ​អង្គភាព​គួរតែ​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រួម​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ចំពោះ​លោក​ប្រធាន​មន្ទីរ​រតនាគារ​ម៉ៅ​ន​រិ​ទ្ធ​និង​មន្ត្រី​សំខាន់ៗ​របស់គាត់​។​
​    ​ទាក់ទង​ព័ត៌មាន​នេះដែរ​អ្នកយកព័ត៌មាន​អរិយធម៌​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​រតនាគារ​ម៉ៅ​ន​រិ​ទ្ធ​និង​លោក​អនុប្រធាន​នឹម​ពុ​ទ្ធី​បានទេ​៕ ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya