ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនជាតិ​ចិន​ត្រូវ​ទ្រុង​ឡាន​បែន​ធ្លាក់​សង្កត់​ស្លាប់​

ជនជាតិ​ចិន​ត្រូវ​ទ្រុង​ឡាន​បែន​ធ្លាក់​សង្កត់​ស្លាប់​

​ខេត្តស្វាយរៀង ៖ ជនជាតិ​ចិនដីគោក​ម្នា​ក់​ត្រូវ​ទ្រុង​រថយន្ត​បែន​ដឹក​ដី​ធ្លាក់​សង្កត់ពីលើ​ក្បាល  ស្លាប់ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ មេសា ២០១៥ ស្ថិតនៅក្នុង​យានដ្ឋាន​គី សុភា ក្នុងភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បាវិត ។​

 
​ជនរងគ្រោះ​ឈ្មោះ​ស៊ុ​ង ស៊ូ​អាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជនជាតិ​ចិនដីគោក និង​ជា​បុគ្គលិក​បម្រើការ​នៅ​ក្រុមហ៊ុន​បេតុង​ជី​ម៉ា ក្នុងភូមិ​តា​បិ​ប សង្កាត់​បាវិត ក្រុង​បាវិត មាន​ប្រពន្ធ​ជនជាតិខ្មែរ មាន​ទីលំនៅ​ស្រុក​ស្អាង ខេត្តកណ្តាល ។​

 
​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង មក​ជួសជុល​នៅក្នុង​យានដ្ឋាន​គី​សុភា ដែល​ស្ថិតនៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ដោយ​រថយន្ត​ខូច​បូម​ម៉ាស៊ីន​ដូ​យ​ទ្រទ្រុង​បែន ហើយ​ពេល​យក​រថយន្ត​បែន​មកដល់​យានដ្ឋាន ក៏​ឡើង​ជួសជុល​ខ្លួនឯង គឺ​ឡើង​អង្គុយ​លើ​សាក់​ស៊ី​រថយន្ត​ខាងក្រោយ​កាប៊ីន រួច​បាន​បង្ហូរ​ប្រេង​បូម​ចេញ​ម៉ាស៊ីន​បែន​អស់ ក៏​ធ្លាក់​ទ្រុង​បែន​មក​ចំក្បាល​ពេញទំហឹង  បណ្តាលឱ្យ​បែកក្បាល និង​បាក់​.​ក​ស្លាប់​ភ្លាម​៕សង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya