ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានអន្តរជាតិ » ទម្លាក់​គ្រាប់បែក​លើ​ក្រុង​អាដេ​ស្លាប់​18​នា​ក់

ទម្លាក់​គ្រាប់បែក​លើ​ក្រុង​អាដេ​ស្លាប់​18​នា​ក់

​ជន​ស៊ីវិល​យ៉ាងតិច​១៨​នាក់​ស្លាប់ ហើយ​៤៧​នាក់​ទៀត​រងរបួស ពេល​កង​យន្តហោះ​ចម្បាំង​របស់​ក្រុមចម្រុះ​អា រ៉ាប់ នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត វាយប្រហារ​ដោយ​ច្រឡំ​កាលពី​ថ្ងៃទី​២៧ មេសា លើ​សង្កាត់​ប្រជាជន​រស់នៅ​មួយ​នៃ​ទីក្រុង​កំពង់ផែ​អាដេ​ន ភាគខាងត្បូង​យេ​ម៉ែន ។​

 
​មី​ស៊ី​ល​ជាច្រើន​គ្រាប់​បាញ់​ចេញ​ដោយ​កង​យន្តហោះ​ចម្បាំង​វាយប្រហារ​ដោយ ច្រឡំ​លើ​សង្កាត់​ប្រជាជន​រស់នៅ​មួយ​ក្នុងស្រុក CRATER ក្រុង​អាដេ​ន បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​សិប​នាក់ ព្រមទាំង​កម្ទេច​ផ្ទះ​ជាច្រើន​ខ្នង​។ លោក​បន្តថា យោងតាម​សេចក្តីរាយការណ៍​ដំបូងៗ ការវាយប្រហារ​នេះ​សម្លាប់​ជន​ស៊ីវិល​ប្រមាណ​ជា​១៨​នាក់ ហើយ​៤៧​នាក់​ទៀត​ត្រូវរបួស​ក្នុងនោះ​រួមមាន​នារី និង​កុមារ​ផង ។​

​មេបញ្ជាការ កងទ័ព​ដែល​ស្មោះត្រង់​នឹង​ប្រធានាធិបតី​យេ​ម៉ែន លោក​អាបដ៍ រ៉ា​បូ​ម៉ាន់​សួរ​ហា​ឌី និយាយថា ការវាយប្រហារ​តាម​អាកាស​នោះ​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រហែលជា​សំដៅលើ​រថពាសដែក​ទាំង​ឡាយ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​នៅ​ស្រុក CRATER ។ បុ​៉​ន្តែ​គួរឱ្យ​សោកស្តាយ ការវាយប្រហារ​នេះ​ខុស​គោលដៅ ហើយ​ទៅ​ត្រូវ​អគារ​ប្រជាជន​រស់នៅ​ទាំងឡាយ​បណ្តាលឱ្យមាន​ការបំផ្លិច​បំផ្លាញ ធ្ងន់ធ្ងរ​នៅ​ទីនោះ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​យេ​ម៉ែន SABA ត្រួតត្រា​ដោយ​ពួក​ស៊ី​អុ​ី​ត​ហ៊ូ​ធី ប្រកាស​កាលពី​ថ្ងៃទី​២៧ មេសា​ថា ជនជាតិ​យេ​ម៉ែន​ដល់​ទៅ​៣.៥១២​នាក់ ក្នុងនោះ​មាន​កុមារ​៤៩២​នាក់​បាន​ត្រូវស្លាប់​ដោយសារ​ការវាយប្រហារ​តាម អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត តាំងពី​ចាប់ផ្តើម​ការវាយប្រហារ​នោះ​ពីថ្ងៃ​ទី​២៦ មីនា​មក ។ ក្រៅពី​អ្នកស្លាប់ មនុស្ស​៦.១៨៩​នាក់​ទៀត​ត្រូវរបួស ក្នុងនោះ​មាន​កុមារ​៩៧៨​នាក់ និង​នារី​៧១៣​នាក់ រួច​មនុស្ស​ជិត​៩៥.០០០​គ្រួសារ​រត់​ភៀសខ្លួន ៕សថ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya