ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » ថៅកែ​ចាប់​ប្រគល់​​ឲ្យ​ប៉ូលិស​ខណ្ឌដង្កោ បោក​លុយ​​ជាង​១​ម៉ឺន​ដុល្លារ​ ​

ថៅកែ​ចាប់​ប្រគល់​​ឲ្យ​ប៉ូលិស​ខណ្ឌដង្កោ បោក​លុយ​​ជាង​១​ម៉ឺន​ដុល្លារ​ ​

ភ្នំពេញ​៖ ប្រភពព័ត៌មាន ពី​មន្ត្រីនគរបាល ដដែល​ប្រាប់​បន្តថា ការឃាត់ខ្លួន​ជន សង្ស័យ​ខាងលើ ដោយយោងទៅតាម​ពាក្យ បណ្តឹង​ពី​ឈ្មោះ ជា ឆាយ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ថៅកែ​ក្រុមហ៊ុន ជា ឆាយ​ណា (​លក់​ជីគីមី​) ស្នាក់នៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ដោយ​ចោទប្រកាន់ថា ជនសង្ស័យ​ឈ្មោះ ស៊ុយ ស៊ី​ណេង បន្លំ
​យកលុយ ក្រុមហ៊ុន​អស់​ចំនួន ១២០០០​ដុល្លារ​សហរដ្ឋអាមេរិក ចាប់តាំងពី​ក្នុងអំឡុង​ខែកក្កដា ឆ្នាំ​២០១៣ មកម្ល៉េះ ហើយ​ក្រោយពី​កើតហេតុ ជនសង្ស័យ​បាន រត់គេចខ្លួន បាត់ស្រមោល បើទោះបីជា​គាត់​តាម​ស្វែងរក​ក៏​មិនឃើញ​នោះដែរ ។​
​មន្ត្រី​នគរ បាល ខណ្ឌដង្កោ ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ស៊ុយ ស៊ី​ណេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់នៅ​ផ្ទះជួល ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​
​មន្ត្រីនគរបាល ខាងលើ​ប្រាប់​បន្ថែមទៀត ក្នុង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៣ ជនរងគ្រោះ​មាន​ជិះ រថយន្ត​ទៅ​ប្រមូល លុយ តាម​ដេប៉ូ​លក់​ជី នៅតាម បណ្តាល​ផ្លូវជាតិ​៣ ក្នុង​ខេត្ត កំពុងស្ពឺ មាន​ដេប៉ូ​លក់​ជី​ប្រហែល ១៥​ដេប៉ូ ដែល​គាត់​បាន​លក់​ជី​ឲ្យ ខណៈ​ទៅដល់​ម្ចាស់​ដេប៉ូ​ខ្លះ ក៏បាន​ប្រាប់ថា លុយ​ជំពាក់​ថ្លៃ​ជី ពួកគាត់​បានប្រគល់​ឲ្យ​ឈ្មោះ ស៊ុយ ស៊ី​ណេង អស់ហើយ ដោយ​ដេប៉ូ​ខ្លះ​បាន​សងលុយ​ខ្លះ និង​ខ្លះទៀត មិនទាន់​សង​នោះទេ ។
​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីនគរបាល ដដែល​ប្រាប់​បន្តថា ទើប​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៣ នេះ​ជន​រង គ្រោះ​បាន​តាមដាន រកឃើញ​កន្លែង​ស្នាក់នៅ របស់​ជនសង្ស័យ ក៏​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ព្រែកកំពឹស ចុះ ឃាត់ខ្លួន​តែម្តង ដើម្បី​ធ្វើការ​សាកសួរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya