ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ទីតាំង​លួចលាក់ និង​ស្តុក​ឱសថ​ក្លែងក្លាយ នៅ​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី​

បង្ក្រាប​ទីតាំង​លួចលាក់ និង​ស្តុក​ឱសថ​ក្លែងក្លាយ នៅ​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ចុះបង្ក្រាប ឱសថ​ក្លែងក្លាយ​ចំនួន​៤០២​កេស កាលពី​វេលា ម៉ោង​៤​និង​៣០​នាទី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ ស្ថិតនៅ​ទីតាំង​ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៨ ក្នុង​បុរី​ពិភពថ្មី​សំរោង អណ្តែត ស្ថិតនៅ​ភូមិ​ជ្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា សុ​មេធី អគ្គស្នងការ​ង និង​ជា​ប្រធាន​នាយកដ្ឋាន ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​ដឹកនាំ កម្លាំង​ផ្ទាល់ ដោយ​លោក ឧ​ត្ត​ម​សេនីយ៍ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ លោក តុ​ប ឈុន ឡុង ព្រះរាជ អ​ជ្ញា​រ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង អជ្ញាធរ​មូលដ្ឋាន​ចូលរួម​ផងដែរ​។​
​លោក ឡុង ស្រេង បានអោយ​ថឹ​ង​ថា មុន​និង​ឈាន ដល់ ការចុះ​បង្ក្រាប​នេះ គឺមាន​ការតាមដាន​ដោយ​កំលាំង​របស់លោក​ផ្ទាល់ ។ លោក​បន្តថា ក្នុង​ការចុះ បង្ក្រាប​នេះ លោក​រិ​ប​អូស​បាន ថ្នាំ​ចំនួន​៥​ប្រភេទ ស្មើ​និង​៤០២ កេស និង​ឃាត់ខ្លួន​មនុស្ស​២​នាក់​។​
​ចំណែក​លោក​ព្រះរាជ​អ​ជ្ញា​រ តុ​ប ឈុន ឡុង ព្រះរាជ​អ​ជ្ញា​រ​រង​អម​សាលាដំបូង​រាជ ធានី​ភ្នំពេញ បានអោយដឹងថា ទីតាំង​ខាងលើ​ពុំមាន​ច្បាប់​អនុញ្ញាត ពី​ក្រសួង​ពាក់ព័ន្ធ​ឡើយ​ទើប​កំលាំង មាន​សមត្ថកិច្ច​ចុះ​រិ​ប​អូស​តែម្តង​។​
​បច្ចុប្បន្ន​មនុស្ស​២​នាក់​ត្រូវ បាន​ឃាត់ខ្លួន​យកទៅ​សាកសួរ រួមទាំង​ឱសថ​ក្លែងក្លាយ​ដែល​រិ​ប​អូស​បាន​នោះ​ត្រូវ បាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

ddf fgf ty

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya