ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​អ្នក​រើស​អេ​ច​ចាយ​ម្នាក់ យកស​ពកូន​ទុក​ក្នុង​ខ្ទម​អ្នកតា រត់​ទៅ​ទិញ​ទឹក​ផឹក​បង្ក​ការភ្ញាក់ផ្អើល​

ស្ត្រី​អ្នក​រើស​អេ​ច​ចាយ​ម្នាក់ យកស​ពកូន​ទុក​ក្នុង​ខ្ទម​អ្នកតា រត់​ទៅ​ទិញ​ទឹក​ផឹក​បង្ក​ការភ្ញាក់ផ្អើល​

​ភ្នំពេញ​៖ ស្ត្រី​អ្នក​រើស​អេតចាយ​មា្ន​ក់បាន​យកស​ពកូន​ទៅ​ដាក់​ចោល​ក្នុង​ខ្ទម​អ្នកតា ទល់មុខ​សាលាបឋមសិក្សា​ថ្មគោល ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ បង្កអោយមាន​ការ​ភ្ញាក់​ផ្អើ​រ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ។​
​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ដឹង​រឿងរ៉ាវ​បាន​រាយការណ៍​ថា មុនពេល​កើតហេតុ​ស្ត្រី​ម្នាក់​ឈ្មោះ សុខ​ឃី​ន អាយុ ២៥​ឆ្នាំ មុខរបរ រើស​អេតចាយ រស់នៅ​ផ្ទះជួល ភូមិ​ថ្មគោល បាន​យកស​ពកូន​ចេញពី​ផ្ទះជួល ដោយ​ម្ចាស់ផ្ទះ​មិន​ឲ្យ​ទុក ទៅ​បូជា​នៅ​វត្ត​គោក​បញ្ជាន់ ប៉ុន្តែ​ពេលធ្វើ​ដំណើរ​ដល់​ខ្ទម​អ្នកតា​ថ្មគោល​ក៏​ទុក​សព​កូន​នៅ​ទីនោះ ហើយ​ទៅ​ទិញ​ទឹក​។ ពេលដែល​ស្ត្រី​រូបនេះ​ទៅ​ទិញ​ទឹក ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល នាំគ្នា​ចោមរោម​មើល ប៉ុន្តែ​ពេល​ស្ត្រី​ជា​ម្តាយ​មកដល់ ក៏​លើក​បី​សព​កូន​ឆ្ពោះទៅកាន់​វត្ត​គោក​បញ្ជាន់​តែម្តង​ដើម្បី​បូជា ៕

vhh dd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya