ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កម្មករ​សំណង់​ម្នាក់​ស្លាប់ ព្រោះធ្លាក់​ពីលើ​អគារ​កម្ពស់​៧​ជាន់ ​

កម្មករ​សំណង់​ម្នាក់​ស្លាប់ ព្រោះធ្លាក់​ពីលើ​អគារ​កម្ពស់​៧​ជាន់ ​

ភ្នំពេញ​ ៖​ ដោយសារ​ការ​ធ្វេស​ ប្រហែស​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​ ទើប​ធ្វើ​ឱ្យ​យុវជន​ជា​កម្មករ​សំណង់​ម្នាក់​ ដាច់​ខ្សែក្រវាត់​ដែល​ពាក់​ជាប់​ខ្លួន​បណ្ដាល​ ធ្លាក់​ពីលើ​អគារ​កម្ពស់​៧​ជាន់​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ​ ។​

បាន​កើតឡើង​នៅ​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​អគារ​កំពុង​ សាង់សង់​ថ្មី​សម្រាប់​ធ្វើ​បន្ទប់​ជួល​មាន​ កម្ពស់​៧​ជាន់​ ដែល​មាន​ទីតាំង​លេខ​៤១Z​ ផ្លូវ​លេខ​២២៨​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ ហួ​ន​ ពេទ្យ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ ស្រុក​កំណើត​នៅ​ភូមិ​ដូន​កែវ​ ឃុំ​ទ្រា​ ស្រុក​សំរោង​ ខេត្ដតាកែវ​ ។​ ​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ ធ្វើ​ឡើង​ទៅ​ជាន់​ទី​៨​ ដើម្បី​ចាក់​ពុំ​រហូត​ ដល់​ជាន់​ទី​៧​ ក៏​ដាច់​ខ្សែក្រវាត់​ធ្លាក់​ចុះ​ មក​ក្រោម​ មុត​ចម្រឹង​ដែក​ដែល​បណ្ដុះ​ នៅ​តាម​សសរ​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ​ ។​ ​ បន្ទាប់​ ពី​មាន​ករណី​បែប​នេះ​កើតឡើង​ មេការ​ សំណង់​ ក៏​ដូច​ជា​ម្ចាស់​ទីតាំង​បាន​ព្យាយាម​ បិត​បាំង​ព័ត៌មាន​មិន​ឱ្យ​ខ្ចរខ្ចាយ​ដល់​សមត្ថ​ កិច្ច​និង​អ្នក​សារព័ត៌មាន​ រហូត​រថយន្ដ​ សា​មុ​យមក​ដឹក​យក​សាកសព​ ទើប​ដឹង​ ថា​ មាន​ករណី​កម្មករ​សំណង់​ធ្លាក់​ ។​
​ដោយឡែក​នៅ​ជុំវិញ​ទី​ទាំង​កើតហេតុ​ ខាងលើ​នោះ​ មាន​មិត្ដ​រួម​ការងារ​បានឱ្យ​ ដឹង​ថា​ ជន​រង​គ្រោះ​កន្លង​មក​ ធ្វើការ​មិន​ ដែល​ពាក់​ខ្សែក្រវាត់​ការពារ​ឱ្យ​បាន​ត្រឹម​ ត្រូវ​នោះ​ទេ​ ៕

Sor-dara-32 Sor-dara-71 Sor-dara6

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya