ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានអន្តរជាតិ » ឥណ្ឌូនេស៊ី ផ្ដល់ប្រាក់ ២​លាន​ដុល្លារ ដល់​នេ​ប៉ាល់

ឥណ្ឌូនេស៊ី ផ្ដល់ប្រាក់ ២​លាន​ដុល្លារ ដល់​នេ​ប៉ាល់

​ហ្សា​ការ​តា​៖  មន្ត្រីជាន់ខ្ពស់ ឥណ្ឌូនេស៊ី​មួយរូប បាន​និយាយ នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស ឥណ្ឌូនេស៊ី នឹង​ផ្តល់​ថវិកា សរុប​ចំនួន ២​លាន​ដុល្លារ សហរដ្ឋ​អាម៉េរិក ដើម្បី​ផ្តល់​ជា​ជំនួយ​ទៅដល់​ប្រជាជន​ដែល​រង ផលប៉ះពាល់​ដោយសារតែ​គ្រោះ​រញ្ជួយ​ដី ដ៏​កក្រើក នៅ​ប្រទេស នេ​ប៉ាល់​។​

 
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​រាត្រី​ថ្ងៃ​ចន្ទ ទី​២៧ ខែមេសា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា ការបរិច្ចាគ​នេះ នឹងត្រូវ​បញ្ជូនទៅ​ឲ្យ​នេ​ប៉ាល់ មិន​ឲ្យ​យូរ​ដល់​ថ្ងៃអាទិត្យ​នោះទេ ហើយ​ការលៃលក ថវិកា​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ បានចេញ​បទបញ្ជា កាលពី​ថ្ងៃអាទិត្យ​។ ថវិកា​ទាំងនោះ ជាការ​រួមចំណែក​រវាង​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ប្រទេស ឥណ្ឌូនេស៊ី​។​

 
​សូមបញ្ជាក់​ផងដែរ​ថា បើតាម​តួលេខ​ដែល​ចេញ​ដោយ​នេ​ប៉ាល់ គិត​មកដល់​ថ្ងៃ​ចន្ទ​នេះ ចំនួន​អ្នកស្លាប់ ដោយសារតែ​គ្រោះ​រញ្ជួយ​ដី គឺ​បាន​កើនឡើង​ដល់ ៣.៧២៦​នាក់​ហើយ ក្នុងនោះ​ជនរងគ្រោះ ដែល​ស្លាប់​នៅ​រដ្ឋធានី ក​ដ្ឋ​ម​ណ្ឌូ​មាន​ចំនួន ៩៣១​នាក់ ចំណែក​អ្នករបួស​វិញ មាន​ចំនួន ៦.៩៤៤​នាក់​៕ងង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya