ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » វេទិការ​ស្តីពី ធុរកិច្ច និង​សិទ្ធិមនុស្ស សម្រាប់​អ្នកសារព័ត៌មាន​ ​

វេទិការ​ស្តីពី ធុរកិច្ច និង​សិទ្ធិមនុស្ស សម្រាប់​អ្នកសារព័ត៌មាន​ ​

ភ្នំពេញ​៖ វេទិការ​ស្តីពី ធុរកិច្ច និង​សិទ្ធិមនុស្ស សម្រាប់​អ្នកសារព័ត៌មាន​បានចាប់ផ្តើម​បើក​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ ២០១៣​នៅ​សណ្ឋាគា ហី​ម៉ា​វ៉ា​រី ។ វេទិការ​នេះ រៀបចំឡើង​ដោយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក្រោម​កិច្ច​សហ​ប្រតិ​ប​ការ​ពី​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ឯករាជ្យ​។​
​លោកប៉ា ង៉ួ​ន​ទៀង​នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ឯករាជ្យ​(CCIM) បាន​មានប្រសាសន៍ថា វេទិការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ឱ្យ​អ្នក សារព័ត៌មាន និង​អ្នក​ធុរកិច្ច និង​អ្នកពាក់ព័ន្ធ​បាន​យល់ដឹង​ពី​គោលការណ៍​ណែនាំ របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស និង​ធុរកិច្ច និង​ក្របខណ្ឌ​«​ការពារ គោរព និង
​ដោះស្រាយ​» របស់​អង្គការ​សហ​ប្រជា​តិ  និង​ជាពិសេស យល់ដឹង​ពី​ការទទួលខុសត្រូវ​រប​ស់​សារ​ជីវ​កម្ម​ក្នុង​ការគោរព​សិទ្ធិមនុស្ស​។​
​លោក​បន្តថា អ្នកសារព័ត៌មាន​ជា​អ្នកដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​សរសេរ​អត្ថបទ​របស់ខ្លួន​អោយ​អ្នកអានអ្នកទស្សនា និង​អ្នក​ស្តាប់​បាន​យល់ដឹង​ពី​សិទ្ធិមនុស្ស​។
​លោកស្រី Wan Hea Lee តំណាង​ប្រចាំ​កម្ពុជា​នៃ​ឧ​ត្ត​ម​ស្នងការ​អង្គ​សហប្រជាជាតិ​បាន​មានប្រសាសន៍ថា អាជីវកម្ម​ជា​ប្រភព​នៃ​ករ​ឆ្នៃប្រឌិត ហើយ​ធុរកិច្ច​គឺជា​អ្នក​ឈានមុខ​គេ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​
​សូមបញ្ជាក់ វេទិការ​ស្តីពី ធុរកិច្ច និង​សិទ្ធិមនុស្ស សម្រាប់​អ្នកសារព័ត៌មាន​ធ្វើឡើង​រយៈពេល​មួយ​ព្រឹក​នឹង​បញ្ចប់​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ដោយមាន​ការចូលរួម​ពី តំណាង​អង្គការ​សហ​ប្រជា​តិ  CCIM តំណាង​ក្រុមហ៊ុន ម៉ុង​ប្ញ​ទ្ធី​គ្រុប  អង្គការ អភិវឌ្ឍន៍ និង​ភាពជា​ដៃរ​គូ​ក្នុង​សកម្មភាព ព្រមទាំង​អ្នក​សារព័ត៌ មាន​ជាតិ និង​អន្តរ​ជាតិប្រមាណ​៥០​នាក់
​ផងដែរ​៕

ដោយ​៖ វិជ្ជា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya