ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ប៉ុនប៉ង​មនុស្សឃាត​

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​ប៉ុនប៉ង​មនុស្សឃាត​

​បន្ទាយមានជ័យ​៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ដែល​ជាប់ចោទ​ក្នុង​រឿង​ប៉ុនប៉ង​ធ្វើឃាត​កម្ម កាល​វេលា​ម៉ោង ២០ និង ៣០​នាទី ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្បែរ​រង្វង់​មូល ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ជនសង្ស័យ​រួ​មាន ១.​ឈ្មោះ នល់ សីលា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ ២.​ឈ្មោះ នល់ លី​ណា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​ជា​កម្មករ ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ប្រទេស​ថៃ ៣. ឈ្មោះ តាំង ស៊ី​ម៉េ​ត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ ភូមិ​គោក​ស្រឡៅ ឃុំ​បារាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បានធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ នាក់ សុផាត ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលអោយ​រងរបួស​ធ្ងន់ បច្ចុប្បន្ន​សំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​។​

​ជនសង្ស័យ ៣​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​ផ្លូវច្បាប់​៕4 3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya