ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ភ្ញៀវ​ទៅ​ស៊ីការ វាយ​គ្នា​ផ្អើល​ពេញ​រោងការ ​

ភ្ញៀវ​ទៅ​ស៊ីការ វាយ​គ្នា​ផ្អើល​ពេញ​រោងការ ​

បន្ទាយមានជ័យ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ កើតឡើង​ក្នុង​ភោជនីយ​អាហារ មង្គលការ​កូនលោក ប៉ែន វ៉ូ​យ ដែលមាន​កូនក្រមុំ​រប​ស់លោក ឈ្មោះ ប៉ែន ច័ន្ទ​លក្ខណា និង​កូនប្រុស​ឈ្មោះ យុយ ស៊ីណា ក្នុង​ហាង​ស្ទឹងសែន ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥​។​
ភ្ញៀវ​ដែល​ទៅ​ស៊ីការ បាន​ផ្អើល​ពេញ​រោងការ រត់ចោល​ចំណងដៃ នៃ​មង្គលការ​កូនស្រី លោក ប៉ែន វ៉ូ​យ ដោយសារតែ​កូនចៅ​លោក​វាយ​គ្នា​ជាមួយ និង​ក្រុម​ភ្ញៀវ​ម្ខាង​ទៀត ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ផងដែរ លុះ​ពេល​អ្នកសារព័ត៌មាន ទៅដល់​គំរាម​មិន​ឲ្យ​ថត​ផ្សាយ និង​ចាប់យក​កាមេរ៉ា​ទៅ​បោក​ចោល បិទ​របង​ចង់វាយ​អ្នកសារព័ត៌មាន​សម្លាប់​ចោល ដោយ​និយាយថា “​ជេ​ត​រយ​ឥឡូវ​ពួក​ហ្អែ​ង​”​។​
​នៅ​ខណៈដែល​ភ្ញៀវ​ស្ទើរតែ​ចេញ​តុ​អស់​ទៅហើយ នៅសល់តែ​ភ្ញៀវ​ដែល​ជិតស្និទ្ធ នៃ​គ្រួសារ​សាមីដើមការ ស្រាប់តែ​មានការ​វាយ​គ្នា​រវាង​ក្រុម​ម្ខាង និង​ក្រុម​ម្ខាង​ជាច្រើន​នាក់ ដែល​គេ​ដឹងថា​ជា​កូនចៅ ឬ​ជា​កូនទាហាន របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន វ៉ូ​យ មេបញ្ជាការ​កងពលតូច​លេខ​៤២ ខេត្ត​ឧ​ត្ត​រ​មានជ័យ រហូត​ដេញ​វាយ​បុរស​ម្នាក់​ឈ្មោះ រស់ ពេជ្រ ដែលមាន​ប្រពន្ធ​មកជា​មួយ​មាន​ទីលំនៅ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ បណ្ដាល​ឲ្យ​របួស ឈាម​ត្រង់​ត្រចៀក​ខាងឆ្វេង និង​ចិញ្ចើម​ខាងឆ្វេង ដែល​កំពុងតែ​ដើរចេញ​ពី​រោងការ​។​
​ក្រោយពី​មាន​ហេតុការណ៍​បន្តិច អ្នកសារព័ត៌មាន​ជាច្រើន​នាក់ បាន​ទៅដល់​ដើម្បី​ថត និង​យក​ព័ត៌មាន​រឿងនេះ ស្រាប់តែ​បុរស​ម្នាក់​ដែល​គេ​មិន ស្គាល់​អត្តសញ្ញាណ គ្រាន់តែ​ឃើញ ពាក់​អាវដៃវែង​ការ៉ូ  ពណ៌​សលាយ​ខៀវ ស្លាក​ខោ​ខាវ​បូ​យ ហើយ​ប្រាប់ថា ខ្លួន​ជា​កូនប្រុស​លោក ប៉ែត វ៉ូ​យ បាន​ប្រើ​ភាសា​មាក់ងាយ​អ្នកសារព័ត៌មាន​ថា ឲ្យ​លុយ​មួយរយ​ដុល្លារ​ហើយ​បិទមាត់ ខណៈដែល​អ្នកសារព័ត៌មាន​មិន​ទទួល ហើយ​បន្ត​យក ព័ត៌មាន​នេះ​ទៀត ក៏​គំរាម​បិទទ្វារ​ហាង​រករឿង​វាយ​សម្លាប់ និង​បោក​កាមេរ៉ា​អ្នកសារព័ត៌មាន​៕
222 221

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya