ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » រឿង​ប៉ុនប៉ង​រំលោភ​ពី​សំណាក់​នាយរង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ ផ្ទុះ​សាជាថ្មី​ ​

រឿង​ប៉ុនប៉ង​រំលោភ​ពី​សំណាក់​នាយរង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ ផ្ទុះ​សាជាថ្មី​ ​

កំពង់ធំ ៖ សំណុំរឿង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ពី​សំណាក់​លោក​អ៊ុក ប៊ុនធឿន នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ​ទៅលើ​នារី​ម្នាក់ ដែល​ត្រូវជា​កូនចៅ​របស់ខ្លួន និង​ជាម​ន្ត្រី​បម្រើការ​សាលាខេត្ត រហូតមកដល់​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ កំពុងតែ​ដាក់​ឲ្យ​មេធាវី​ចាត់ការ​បន្តទៀត ។​
​គួ​រំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៤ នៅផ្ទះ​សំណាក់ សុ​បិ​ន្ត​តា​ណា​កា បន្ទប់​លេខ​៣៣៣ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មួយ​ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​អ៊ុ ក ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន មាន​ឋានៈ​ជា​នាយករង​រដ្ឋបាល​សាលាខេត្ត កំពង់ធំ ទៅលើ​នារី​រងគ្រោះ​ម្នាក់ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន គឺជា​មន្ត្រី​បម្រើការ​នៅក្នុង​សាលាខេត្ត​កំពង់ធំ និង​ជា​កូន​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ម្នាក់​នៅក្នុង​ខេត្តកំពង់ធំ  ។ លុះដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៤ នារី​រងគ្រោះ​បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ឈ្មោះ​អ៊ុក ប៊ុនធឿន នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ ទៅកាន់​ការិយាល័យ​កណ្តា​ល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ថា​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​រូបនាង ។ ពេលនោះ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ដឹកនាំ​កំលាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ដល់ទី​កន្លែងកើតហេតុ ដោយ​ផ្អែកលើ​កំណត់ហេតុ​ជនរងគ្រោះ និង​ផ្អែក​តាម​ការបំភ្លឺ​របស់​សាក្សី​ឈ្មោះ​ឡង់ ឌី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​តួនាទី​ជា​អ្នកមើល​ការ​បន្ទប់​ផ្ទះសំណាក់ សុ​បិ​ន្ត​តា​ណា​កា ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៤ ខ្លួន​បានឃើញ​មនុស្ស​ប្រុស​-​ស្រី​២​នាក់​បាន​ជិះ​រថយន្ត​មិន​ស្គាល់​ម៉ាក​១ គ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6723 មក​ជួល​បន្ទប់​លេខ​៣៣៣ ដេក​រយៈពេល​ខ្លី ហើយក៏​ចាកចេញ​ទៅវិញ ។​
​ក្រោយ​ការចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រួចមក នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៤ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានធ្វើការ​សន្និដ្ឋានថា​ឈ្មោះ​អ៊ុក ប៊ុនធឿន នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ ពិតជា​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ទៅលើ​នារី​រងគ្រោះ​ពិតប្រាកដ​មែន ហើយ​បានធ្វើ​របាយការណ៍​សំយោគ​លេខ​០៤៤/២០១៤​រ​.​ប​.​ក ស្តីពី​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ជូន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ​ជ្រាប ។ ក្រោយមក​ដោយមាន​ការ​សម្របសម្រួល​ពី​ថ្នាក់ដឹកនាំ និង​ពីសា​ម៉ី​ខ្លួន ដែលជា​ជនសង្ស័យ​បាន​អង្វរ​សុំ​ឲ្យ​នាង​ដក​ពាក្យបណ្តឹង​វិញ​ដោយ​សន្យាថា មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​ជីវិត​រស់នៅ​របស់​នាង​ទេ ។ ភាគី​ខាង​ប្រុស​សុខចិត្ត​សងជំងឺចិត្ត​ដល់​នាង ! លុះដល់​រសៀល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៤ ដដែល​ខាង​ជនរងគ្រោះ​បាន​យល់ព្រម​ទទួល​ប្រាក់​សំណង​ចំនួន​៥០០០$(​ប្រាំ ពាន់​ដុល្ល​អាមេរិក​) ដោយមាន​ការធ្វើ​កំណត់ហេតុ​ប្រគល់​ប្រាក់​ពី​លោក​រឹម សុខ​ឡង ក្រឡាបញ្ជី​សាលាដំបូង​ខេត្ត និង​លោ​កឃ​ន សុ​កល ចៅក្រម និង​ជា​ប្រធាន​សាលាដំបូង​ខេត្តកំពង់ធំ​ផងដែរ ដើម្បី​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥២៩ ចុះ​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១៤ ។​
​ក្រោយពី​បានទទួល​ប្រាក់​សំណង​រួចហើយ នាង​ក៏បាន​សុំ​ដក​ពាក្យបណ្តឹង​បញ្ចប់រឿង ។​
​ក៏ប៉ុន្តែ ក្រោយពី​បាន​ដីកា​លើកលែង​ការចោទប្រកាន់​ពី​តុលាការ​មក ឈ្មោះ​អ៊ុក ប៊ុនធឿន នាយករង​រដ្ឋបាល​សាលាខេត្ត​រូបនេះ​បាន​ដើរ​និយាយ​បរិហារកេរ្តិ៍​នាង ព្រមទាំង​លើកឡើង​អំពី​សាវតា​ក្នុង​អង្គហេតុ​នៃ​សំណុំរឿង​ឯកជន​របស់​នាង​ជា សាធារណៈ​ថែមទៀត​ដោយ​ចង់​លុបលាង​នូវ​ទង្វើ​អាក្រក់​របស់ខ្លួន ហើយ​បុគ្គល​នេះ​បានធ្វើ​លិខិត​ក្នុងនាម​រដ្ឋបាលខេត្ត​ជូនទៅ ក្រសួងមហាផ្ទៃ​ចោទប្រកាន់​នាង​ថា ជា​អ្នក​ឲ្យ​ដៃ និង​ជា​អ្នក​ប្រើល្បិច​ធ្វើបាប​រូបគេ​ទៅវិញ ។​
​ដោយ​ទ្រាំ​នឹង​ការឈឺចាប់​ផ្លូវចិត្ត​មិនបាន នាង​ក៏បាន​ធ្វើលិខិត​មួយច្បាប់​គោរព​ជូន​ឯកឧត្តម​អភិបាលខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​២០ កុម្ភៈ ២០១៥ ដោយ​សូម​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត​មេត្តាជួយ​អន្តរាគមន៍ និង​ចាត់វិធានការ​ចំពោះ​ឈ្មោះ​អ៊ុក ប៊ុនធឿន នេះ ។ ហើយ​នាង​បានសម្រេច​ចិត្ត​ពឹង​ឲ្យ​មេធាវី​របស់​នាង​សើរើ​សំនុំ​រឿងនេះ​ឡើង វិញ​នៅ​សាលាដំបូង​ខេត្តកំពង់ធំ ដើម្បី​លុបលាង​នូវ​ភាពអាម៉ាស់​ដែល​បុគ្គល​ឈ្មោះ​អ៊ុក ប៊ុនធឿន បាន​ប្រព្រឹត្ត​មកលើ​រូបនាង ។​
​ចំណែក​ឈ្មោះ​អ៊ុក ប៊ុនធឿន វិញ​នោះ​ធ្លាប់បាន​ទូរស័ព្ទ​ប្រាប់​អ្នក​សា​ព័ត៌មាន​ប្រាប់ថា សំនុំរឿង​របស់លោក​ខាងលើនេះ​នៅ​មិនទាន់​ចប់​នោះទេ លោក​កំពុងតែ​ឲ្យ​មេធាវី​របស់លោក​ចាត់កា​រ​សើរើ​ឡើងវិញ​ហើយ ទាល់តែ​រយៈពេល​១៥​ឆ្នាំ​ឯណោះ​ទើប​ចប់ ៕     ​    ​    ​    ​    ​    ​    ​ដោយ សុផាត​
​    ​DSC02116_resized_2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya