ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ទំនាស់​គ្នា រហូតដល់​មាន​ហិង្សា​ដោយ​ចេតនា​ ​

ទំនាស់​គ្នា រហូតដល់​មាន​ហិង្សា​ដោយ​ចេតនា​ ​

កណ្តាល​៖ ហិង្សា​ដោយ​ចេតនា​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​
​កើតហេតុ​នៅ​ថ្ងៃទី​២៦.០៤.២០១៥ ចំណុច​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ​មុំ នី នៅ​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​
​ជនរងគ្រោះ​ឈ្មោះ មុំ នី​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែរ នៅ​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល មុខរបរ​កសិករ ។​
​ជនល្មើស ឈ្មោះ យូ រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែរ នៅ​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល​ខេត្តកណ្តាល មុខរបរ​កសិករ​(​ឃាត់ខ្លួន​) ។​
​នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ជនរងគ្រោះ​បានមកពី​ធ្វើការ​ឡឥដ្ឋ​ឈ្មោះ​ឈាង ធិ​សួរ ពេលមកដល់​ផ្ទះ​ក៏​បើក​ទូរទស្សន៍​មើល​តែម្នាក់ឯង បន្ទាប់មក​ជនល្មើស​ឈ្មោះ​យូ រិ​ទ្ធ​​បាន​ដើរមក​ជាមួយ​ឈ្មោះ​ហេង ឈ្មោះ​ដា និង​ឈ្មោះ​គឿន មក​អង្គុយ​មើល​ទូរទស្សន៍​នៅ​​ផ្ទះ​ជនរងគ្រោះ​ពេលនោះ​ប្រពន្ធ ជនរងគ្រោះ​បានឱ្យ​ឈ្មោះ​ហេង​ទៅ​ទិញ​ស្រាថ្នាំ​ចំនួន​០១​លីត្រ​យកមក​ផឹក​ទាំងអស់គ្នា​។ លុះដល់​ម៉ោង​២០.០០​នាទី​ស្រាប់តែ​ជនល្មើស​បោក​ចាន​ជន​​រងគ្រោះ​បែក​អស់​ចំនួន​០២ ដោយ​គ្មាន​មូលហេតុ ពេលនោះ​ឈ្មោះ​ដា ក៏​ឃាត់​ហើយ​ជន​​ល្មើស ក៍​ដើរទៅ​ផ្ទះ​របស់​ខ្ខួន​យក​កាំបិត​ខ្វែវ​មក​កាប់​បង្គោល ភ្លើង​និង​ជញ្ជាំង​ផ្ទះ​របស់​ជន​រង​​គ្រោះ​ហើយ​ឡើងទៅ​លើផ្ទះ​ជនរងគ្រោះ​ចាប់ ច្របាច់ក​ខាំ​ភ្លៅ​និង​ដាល់​ជនរងគ្រោះ​មួយ​ដៃ ថែមទៀត​។ ក្រោយពេល​កើតហេតុ​រួច​ជនរងគ្រោះ​មកប្តឹង​សម​ត្ត​កិច្ច​ប៉ុស្តិ៍​ហើយក៏​បានធ្វើការ​
​ឃាត់ខ្លួន​ជនល្មើស មក​សាកសួរ​និង​កសាង​សំណុំរឿង​តាមច្បាប់​៕
11193347_1832195997005412_1070503062813979158_n 11038566_1832195970338748_5815093402805363306_n11182218_1832195927005419_1553698819385064733_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya