ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បាញ់​សត្វ​កណ្តុរ​ភ្លាត់ស្នៀត​ត្រូវ​ប្អូនប្រុស របួសធ្ងន់​

បាញ់​សត្វ​កណ្តុរ​ភ្លាត់ស្នៀត​ត្រូវ​ប្អូនប្រុស របួសធ្ងន់​

​ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​បងប្រុស​នាំ​បាញ់​សត្វ​កណ្តុរ ក៏​ភ្លាត់ស្នៀត​ត្រូវ​ប្អូន​ដោត​ជាប់​ឆ្អឹង​ចង្កេះ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៦​មេសា ២០១៦ ស្ថិតនៅ​ភូមិ​គោក​សំរោង ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។​

 
​យុវជន​ជា​បង​ឈ្មោះ ង៉ា​ត់ ឌី​រិទ អាយុ​១៥​ឆ្នាំ និង​ប្អូន​ដែល​រងរបួស​ធ្ងន់​ឈ្មោះ​ង៉ា​ត់ ប៉ិក អាយុ​១០​ឆ្នាំ ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​គោក​សំរោង ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

 


​ពួកគេ​ទាំង​២​នាក់​បងប្អូន​នាំគ្នា​ទៅ​បាញ់​កណ្តុរ​នៅ​វាលស្រែ ពេលដែល​ឃើញ​សត្វ​កណ្តុរ រូបគេ​បាន​ទាញយក​ផ្លែ​ព្រួញ​បាញ់​សត្វ​កណ្តុរ ចៃដន្យ​ស្រាប់តែ​របូតដៃ​ផ្លែ​ព្រួញ​ហើរ​ទៅ​ត្រូវ​ប្អូនប្រុស​ដោត​ជាប់ នឹង​ឆ្អឹងជំនីរ​ក្បែរ​ចង្កេះ ។ បច្ចុប្បន្ន​ក្មេងប្រុស​រងគ្រោះ ត្រូវបាន​ឪពុកម្តាយ​នាំទៅ​ព្យាបាល​នៅ​គ្លីនិក​ឃុំ​ភ្នំ​តូច ៕xx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya