ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » រន្ទះបាញ់​យុវជន​ម្នាក់​ស្លាប់​នៅនឹងកន្លែង​

រន្ទះបាញ់​យុវជន​ម្នាក់​ស្លាប់​នៅនឹងកន្លែង​

​ព្រះសីហនុ​៖  ភ្លៀង​មួយ​មេ​ធំ​ក្បាល​ដំបូង រន្ទះបាញ់​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅផ្ទះ​របស់ខ្លួន កាលពី​ល្ងាច ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៥​នេះ នៅក្នុង​ភូមិ​វាល​ធំ ឃុំ​វាល​ធំ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​អោយដឹងថា យុវជន​រងគ្រោះ​មានឈ្មោះ វ៉ា ហុង អាយុ ១៦​ឆ្នាំ ជា​សិស្ស បាន​ស្លាប់ ដោយ​រន្ទះបាញ់ នៅផ្ទះ​របស់ខ្លួន ចំណែក​គ្រួសារ​ជនរងគ្រោះ​ពុំមាន​ន​ណា​ម្នាក់​រងរបួស​អ្វី​នោះទេ​។​

ប្រភព​ដដែល​បាន​បន្តថា ក្រោយពេល​កើតហេតុ នៅវេលា​ម៉ោង ៤ និង ៣០ នាទី​ល្ងាច​ថ្ងៃ​ដដែល​លោក ទិ​ត្យ វុទ្ធី អភិបាលស្រុក​ព្រៃនប់ បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ ដល់​គ្រួសារ​ជនរងគ្រោះ ដោយបាន​នាំយក​ថវិកា និង​អំណោយ​មួយចំនួន ទៅ​ប្រគល់​ឲ្យ​គ្រួសារ​ជនរងគ្រោះ​ផងដែរ​៕

dqer

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya