ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន​ដែល​ចត​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ ​

ម៉ូតូ​បុក​ឡាន​ដែល​ចត​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ ​

កណ្តាល​៖ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈ​បើកបរ​ម៉ូតូ​បុក​គូទ​រថយន្ត​ដែល​ចត​នៅ​ចិញ្ចើមផ្លូវ​។ កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។

ជនរងគ្រោះ​មានឈ្មោះ ផាន ចាន់​វុទ្ធី អាយុ​៥៤​ឆ្នាំ ទីលំនៅ​ភូមិ​ឮ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិច ធុន​សេ​១១០ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1BO-3105​។ រីឯ​រថយន្ត​ដែល​ជនរងគ្រោះ​ជិះ​បុក​នោះ​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-8713​។ ក្រោយ​ហេតុការណ៍​កើតឡើង តៃកុង បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួនបាត់​។​

​ប្រភពព័ត៌មាន​ពី កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ប៊ិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ បាន​បុក​គូទ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ដែល​ចត​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ចំណែក​រថយន្ត​ហ៊ីយ៉ាន់ដាយ បាន​ចុះ​រត់​គេចខ្លួនបាត់ ៕ 11188205_1831691343722544_3041157921972076598_n 10418245_1831691377055874_8000854844319865135_n 11159979_1831691317055880_953069803852734919_n 11162197_1831691390389206_9153932458678118680_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya