ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សម្តេច ហ៊ុន សែន ៖ កុំ​ឲ្យ​សងសឹក​ពេល​សម្តេច​ចេញពី​តំណែង ​

សម្តេច ហ៊ុន សែន ៖ កុំ​ឲ្យ​សងសឹក​ពេល​សម្តេច​ចេញពី​តំណែង ​

ម៉ាឡេស៊ី​៖ នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែមេសា នេះ​ថា «​កុំ​ឲ្យ​មានគំនិត​សងសឹក បន្ទាប់ពី សម្តេច​ចេញពី​តំណែង​»​។ នេះ​បើ​យោងតាម​លោក ពុ​យ គា អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​ក្យូ​ដូ​របស់​ជប៉ុន បាន​ស្តាប់ឮ​នៅ ក្នុង​កម្មវិធី​ជួប​សំណេះសំណាល រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក សម រង្ស៊ី ជាមួយ​ពលករ និង​និស្សិត​ខ្មែរ កំពុងធ្វើការ និង​សិក្សា នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្នុងឱកាស​សំណេះសំណាល ដ៏​កម្រ​មួយ​រវាង​សម្តេច​តេ​ជោ និង​លោក សម រង្ស៊ី នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី សម្តេច​តេ​ជោ ហ៊ុន សែន បាន​និយាយ​ត្រង់ៗ​ទៅកាន់ លោក សម រង្ស៊ី ថា «​ឥឡូវ​ខ្ញុំ​កំពុង​ធ្វើជា​នាយករដ្ឋមន្ត្រី​នរណា ក៏​អាច​នៅ​ជាមួយ បានដែរ ប៉ុន្តែ​ស្រាប់តែ​ដល់ពេល​ណាមួយ ឯកឧត្តម សម រង្ស៊ី ធ្វើជា​នាយករដ្ឋមន្ត្រី​ម្តង ឧទាហរណ៍​ទេ​ណា​! ស្រាប់ ដល់ពេល​ហ្នឹង ឯកឧត្តម​រុញ​អត់​ឲ្យ​ខ្ញុំ​រស់នៅ ស្រាប់តែ​ទៅធ្វើ​បាប​ខ្ញុំ ហើយ​ខ្ញុំ​មាន​កម្លាំង​វ៉ៃ​បក​វិញ ធ្វើ​ឲ្យ​ឯកឧត្តម រស់នៅ​មិន​សុខ​ដែរ​!​។ គណបក្ស​ណា ទោះបី​តូច ធំ តែងមាន​អ្នកគាំទ្រ​ជានិច្ច បើសិនជា​យើង​ធ្វើ​ចំពោះ​គេ​មិន​ត្រឹម ត្រូវ​ទេ ច្បាស់​ណាស់​ថា គេ​នឹង​វ៉ៃ​បក​ហើយ​។ យើង​បាន​ដក​ពិសោធន៍​រាប់រយឆ្នាំ​ហើយ ដែល​ខ្មែរ​បែកបាក់​គ្នា តាំង ពី​ទឹកដី​ធំ​រហូតដល់​ទឹកដី​តូច ហើយ​យើង​ស្លាប់​អស់​ពលរដ្ឋ​ប៉ុន្មាន​? ល្មម​គ្រប់គ្រាន់​ហើយ ហើយ​ទោះបីជា​យើង​មាន បក្សនយោបាយ មាន​អ្នក​ស្រលាញ់​បក្ស​នេះ ឬ​បក្ស​នោះ តែ​យើង​មិនត្រូវ​យកគ្នា​ជាស​ត្រូវ​ទេ​។ យើង​អត់​ជំរើស​ទេ ដី​នេះ​ជា​ដី​របស់​យើងទាំងអស់គ្នា មិនមែនជា​ដី​សំរាប់ ហ៊ុន សែន ឬ​ដី​របស់ សម រង្ស៊ី ឬ សម្រាប់​នរណា​មួយ​ទេ ដី សម្រាប់​អ្នក​ទាំងអស់គ្នា ពលរដ្ឋ​ខ្មែរ​ទាំ​អស់​គ្នា​»​។​
​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែមេសា នេះ បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ពលករ និស្សិត ដែល​កំពុង​រស់នៅ សិក្សា និង ធ្វើការ ក្នុងប្រទេស​ម៉ាឡេស៊ី ប្រមាណ ២៩០​នាក់ ខណៈ​មេដឹកនាំ​ទាំងពីរ កំពុង​ស្ថិតនៅ​ប្រទេស​ម៉ាឡេស៊ី ចូលរួម កិច្ច​អាស៊ាន​នៅ​ទីនោះ​៕
22

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya