ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » មេ​ជលផល​ស្រី​សន្ធរ​គ្រប់​ទឹកនឹង​បទល្មើស​នេសាទ​កើតមាន​ដូច​ស្រមោច​

មេ​ជលផល​ស្រី​សន្ធរ​គ្រប់​ទឹកនឹង​បទល្មើស​នេសាទ​កើតមាន​ដូច​ស្រមោច​

​កំពង់ចាម​៖ ប្រជាពលរដ្ឋ រស់នៅក្នុង​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​រាយការណ៍​មក​កាសែត​អរិយធម៌​ឲ្យ​ដឹងថា សកម្មភាព​នេសាទ​ខុសច្បាប់​ជាច្រើន​ប្រភេទ កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក និង​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​មូលដ្ឋាន​នេះ ប៉ុន្តែ​មិនមាន​សកម្មភាព​របស់​សមត្ថកិច្ច​ចុះបង្ក្រាប​បទល្មើស​នេសាទ ដែលមាន​សកម្មភាព​គ​ឃ្លើ​ន​នឹង​ច្បាប់​នោះឡើយ​។​

​ក្រុម​អ្នកស្រុក​និយាយទៀតថា ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ចាប់ ត្រី កូន​ត្រី ហើយ​សូម្បីតែ​កំ​ពិស ក៏​មិនអាច​គេចផុត​បានដែរ​។ សម្រាស់​ដែល​ច្បាប់​ហាមឃាត់ មិន​ឲ្យ​ប្រើ​ត្រូវបាន​បោះ​បណ្តាក់​គ្នា​នៅក្នុង​ទន្លេ ព្រែក ដើម្បី​ចាប់​ត្រី​។ ការចាប់​ត្រី​មួយបែប​នេះ គឺ​ស្ថិតនៅ​ជា​អចិន្ត្រៃយ៍​យូរថ្ងៃ តែ​មិនឃើញ​មន្ត្រីជលផល​ចុះទៅ​បង្ក្រាប​ទេ ទោះបី​បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រួចហើយ​ក៏ដោយ​។  ដូច្នេះ​ប្រជាពលរដ្ឋ ជាច្រើន​បាន​សួរ​គ្នា​ថា ហេតុ​អី​បានជា​សមត្ថកិច្ច​បណ្តោយ​ឲ្យ​មាន​សកម្មភាព​នេសាទ​ខុសច្បាប់​នេះ កើតឡើង​? រឿង​អី​ដែល​សមត្ថកិច្ច​លោក​មើលមិនឃើញ​?​។ ក្រៅពីនេះ  អួន​ស្បៃ​មុង​រាប់រយ​ម៉ែត្រ ត្រូវបាន​គេ​រាយ​កាត់​ទន្លេ និង​ព្រែក ដើម្បី​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​។ មនុស្ស​រាប់សិប​នាក់ បាន​ចុះ​ទឹក អូស​អួន​ប្រ​ឡា​ញឹក ចាប់​ត្រី​ជា​រៀងរាល់ថ្ងៃ​។ ឧបករណ៍​ឆក់ ក៏​ត្រូវបាន​ប្រើប្រាស់​ដោយ​ចំហ​រដែរ​។

​សកម្មភាព​ល្មើសច្បាប់​នេះ បានកើត​មាន​យូរ​មកហើយ ហើយ​ករណីនេះ​ត្រូវបាន​ពលរដ្ឋ មើលឃើញ ដឹងឮ និង​បារម្ភ​គ្រប់ៗ​គ្នា​។ ប៉ុន្តែ​ចម្លែក​តែ​សមត្ថកិច្ច​ដូចជា​មើលមិនឃើញ​។

​ប្រភពព័ត៌មាន​បាន​និយាយថា  បើ​នៅ​បណ្តោយ​ឲ្យ​មាន​បទល្មើស​នេសាទ បែប​អាណាធិបតេយ្យ​នេះ នៅតែមាន​បន្តទៀត ប្រជាពលរដ្ឋនៅក្នុង​តំបន់​ទន្លេ ដែល​ធ្លាប់​សម្បូរ​ត្រី​មួយ​នេះ នឹង​គ្មាន​ត្រី​ទទួលទាន​ឡើយ​នៅ​ថ្ងៃ​ខាងមុខ​ឡើយ​។ បើ​បទល្មើស​នេសាទ​នៅតែ​បន្ត​មាន វា​នឹងធ្វើ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​លើ សមត្ថកិច្ច ចំណែក​ជនល្មើស​ចេះតែ​បានដៃ​ថែមទៀត​។

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ កាសែត​អរិយធម៌​បាន​ទំនាក់ទំនង​ទៅ​លោកនាយក​ជលផល​កំពង់​ចាម​ដែរ តែ​មិនអាច​ទាក់ទង​បាន រីឯ​ប្រធាន​ជលផល​ស្រុក​ស្រី​សន្ធរ​ក៏​មិនអាច​ទាក់ទង​បានដែរ​៕​ដោយ​៖ មាស រដ្ឋា​
333

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya