ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » លោក​លឹម គានហោ ចុះ​ពិនិត្យមើល​ដំណើរការ​សាងសង់ ប្រព័ន្ធធារាសាស្ដ្រ​វ៉ៃ​កូ​ធំជាងគេ​នៅ​កម្ពុជា

លោក​លឹម គានហោ ចុះ​ពិនិត្យមើល​ដំណើរការ​សាងសង់ ប្រព័ន្ធធារាសាស្ដ្រ​វ៉ៃ​កូ​ធំជាងគេ​នៅ​កម្ពុជា

​ស្វាយរៀង ៖ លោក​លឹម គានហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥​នេះ បាន​ដឹក នាំ​មន្ដ្រី​ជំនាញ ចុះទៅ​ពិនិត្យមើល​គម្រោង អភិវឌ្ឍន៍​ធារាសាស្ដ្រ​វ៉ៃ​កូ ដែលជា​ប្រព័ន្ធ​ធា​រា សាស្ដ្រ​ធំ​ជាង​បំផុត​នៅ​កម្ពុជា ដែល​អាច ស្រោចស្រព​ផ្ទៃដី​ស្រែ​របស់ ប្រជាកសិករ ជាង ៣០​ម៉ឺន​ហិកតា នៅក្នុង​៣​ខេត្ដ រួមមាន​ខេត្ដ​ស្វាយ រៀង ខេត្ដ​ព្រៃវែង និង​ខេត្ដ​កំពង់ចាម ។​

 
​នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ ក្រសួង​ធនធានទឹក លោក​ចាន់ យុ​ត្ថា បាន បញ្ជាក់ថា ការចុះទៅ​ពិនិត្យមើល​ដំណើរការ អភិវឌ្ឍន៍​ធារាសាស្ដ្រ​វ៉ៃ​កូ នៅក្នុង​ទឹកដី​ខេត្ដ ស្វាយរៀង​នៅពេលនេះ ដើម្បី​ពិនិត្យ​និង ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​បាន​នឹង​កំពុង កើតឡើង​ដូចជា​ការជីក​ប្រឡាយ កាត់​ផ្លូវ សម្រាប់​ការធ្វើដំណើរ​ក៏ដូចជា​ការដឹក​ក​សិ ផល​ផ្សេងៗ ដូច្នេះ​លោក​រដ្ឋមន្ដ្រី​តម្រូវឱ្យ សាងសង់​ស្ពាន ។​

 
​លោក​ចាន់ យុ​ត្ថា បានបញ្ជាក់​ផងដែរ​ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ដ្រ​វ៉ៃ​កូ ដែល​ធំជាងគេ​បំផុត នៅ​កម្ពុជា ចែកចេញជា ពីរ​ដំណាក់កាល ដោយ​ត្រូវ​ចំណាយ​ថវិកា ប្រមាណ​២០០​លាន​ដុល្លារ លើ​ការ សាងសង់ ហើយ​គម្រោង​នេះ បានធ្វើឱ្យ​ប្រជាកសិករ របស់​យើង​នៅក្នុង​ខេត្ដ​ទាំង​៣ អាច​បង្កើន ការដាំដុះ​បន្ថែម​តាមរយៈ​ការផ្គត់ផ្គង់​ទឹក​ទៅ ដល់​ផ្ទៃដី​ស្រែ​របស់​ពួកគាត់​ផ្ទាល់​តែម្ដង ហើយ ប្រព័ន្ធធារាសាស្ដ្រ​នេះ ក៏ត្រូវ​បាន​សម្ដេច នាយករដ្ឋមន្ដ្រី​ហ៊ុន សែន លើកឡើង​ពី​ផល ប្រយោជន៍​យ៉ាងច្រើន​និង​ធ្វើឱ្យ​មានការ​ជឿន លឿន​នៃ​ប្រព័ន្ធធារាសាស្ដ្រ​នៅ​កម្ពុជា ។​

 
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង ធនធានទឹក​បានលើកឡើង​ថា ការងារ​ធំៗ ដូចជា​ការជីក​ប្រឡាយ ដែលមាន​មាត់​ប្រវែង ១០០​ម៉ែត្រ បាន​នឹង​កំពុងដំណើរការ​របស់ ក្រុម​វិស្វករ ដែល​ទទួលបន្ទុក នៃ​ការ សាង សង់​របស់​ក្រុមហ៊ុន​ចិន ដែលមាន​រយៈពេល ៥២​ខែ ដោយ​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​០១ ខែ មីនា ឆ្នាំ​២០១៣ ហើយ​គិត​ត្រឹម​ថ្ងៃទី​២៤ ខែ មេសា ឆ្នាំ​២០១៥ លទ្ធផល​ការងារ​សម្រេច បាន​៩១,៦០ ភាគរយ​ហើយ ។​

 
​យោងតាម​របាយការណ៍​លទ្ធផល​នៃ​ការ សាងសង់​ប្រព័ន្ធធារាសាស្ដ្រ​វ៉ៃ​កូ ស្ថិតនៅ​ឃុំ ស្វាយ​អ​ន្ទ​រ ឃុំ​អង្គរ​ទ្រេត និង​ឃុំ​មេបុណ្យ របស់​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ដ​ព្រៃវែង សម្រេច បាន​ប្រឡាយ​រង​៣​ខ្សែ ប្រវែង​១០,៩៨៤ ម៉ែត្រ សំណង់​ទ្វារ​ទឹកលូ ១៨​កន្លែង សំណង់ ទ្វារ​ទឹក​ក្បាល​ប្រឡាយ​រង ពីរ​កន្លែង សំណង់ បង្វែ​ចរន្ដទឹក ពីរ​កន្លែង និង​សំណង់​ចែកចាយ ទឹក​ពីរ​កន្លែង ។​

 
​យោងតាម​របាយការណ៍​ដដែល ក្នុង​ជំហាន ទី​១​នៃ​ការសាងសង់ សម្រេចបាន​លទ្ធផល ដូចជា ការងារ​ជីក​ព្រែក​មួយ​ខ្សែ ប្រវែង​៤០ គីឡូម៉ែត្រ ពី​ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្ដ​កំពង់ចាម ដល់​ឃុំ​ស្វាយ​ជី​ក្រាយ ស្រុក ស៊ីធរ​កណ្ដាល ខេត្ដ​ព្រៃវែង ការជីក​ប្រឡាយ មេ​ពីរ​ខ្សែ​ប្រវែង​៧១​គីឡូម៉ែត្រ ពី​ឃុំ​ស្វាយ​ជី ក្រាយ ស្រុក​ស៊ីធរ​កណ្ដាល ខេត្ដ​ព្រៃវែង​ដល់ ឃុំ​ដំរី​ពួន ខេត្ដ​ព្រៃវែង ប្រឡាយ​មេ​ទី​២ ប្រវែង​៤២,៧​គីឡូម៉ែត្រ ចាប់ពី​ឃុំ​តា​ដោក ស្រុក​កំចាយមា ដល់​ឃុំ​ប្រា​ហូត ស្រុក​មេ សាង ខេត្ដ​ព្រៃវែង ។​

 
​តាម​ការរំពឹងទុក ពេល​បញ្ចប់​ការ​សាង សង់ ក្នុង​ជំហាន​ទី​១ ប្រឡាយ​មេនេះ​នឹង​អាច ផ្គត់ផ្គង់​ទឹក​ដល់ ប្រជាកសិករ​បាន​ចំនួន​១០៨.៣០០​ហិកតា នៅ​រដូវវស្សា​និង​២៧.១០០ ហិកតា នៅ​រដូវប្រាំង ព្រមទាំង​អាច​ផ្គត់ផ្គង់ ទឹកស្អាត​និង​កាត់បន្ថយ​ទឹកជំនន់ តាម​តំបន់ ផ្នែក​ខាងក្រោម​ព្រែក​ផងដែរ​៕CH-00925 CH-00922 CH-00923 CH-00924

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya