ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​​ចាប់​ប្តី​ដាក់គុក ព្រោះ​ពូកែ​វាយ​ធ្វើបាប​ប្រពន្ធ​មាន​ផ្ទែ​ពោះ​៧​ខែ ​

សមត្ថកិច្ច​​ចាប់​ប្តី​ដាក់គុក ព្រោះ​ពូកែ​វាយ​ធ្វើបាប​ប្រពន្ធ​មាន​ផ្ទែ​ពោះ​៧​ខែ ​

បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​ប្រពន្ធ ដែលមាន​ផ្ទែ​ពោះ​៧​ខែ​ទៅ ហើយ​នោះ​ប្តឹងទៅ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ប៉ោយប៉ែត​ឱ្យ​ចាប់​ឃាត់ខ្លួន​យកទៅដាក់​ឃុំខ្លួន ដោយសារ​ប្រពន្ធ​ទ្រាំ​ពុំបាន​នឹង​ប្តី​រូបនេះ ពូកែ​ប្រើ​អំពើហិង្សា​មកលើ​ខ្លួន​ពេក​។ កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ បុរស​ជា​ប្តី​ដែល​ប្រើ​ហិង្សា​ដាក់​ប្រពន្ធ​នេះ​មានឈ្មោះ គឹម បញ្ញា អាយុ​២៣​ឆ្នាំ និង​ប្រពន្ធ​មានឈ្មោះ មិន ស្រីណូ អាយុ​២៣​ឆ្នាំ គ្រួសារ​នេះ​រស់នៅ​ភូមិ សង្កាត់​ខាងលើ​។​
បុរស​ជា​ប្តី​ខាងលើ​ត្រូវ​កម្លាំង កងរាជអាវុធហត្ថ​ចុះទៅ​ឃាត់ខ្លួន​បន្ទាប់​បានទទួល​ពាក្យ​ប្តឹង​ពី​ប្រ ពន្ធ​ថា​ប្តី​នាង​បាន​ប្រើ​អំពើហិង្សា​វាយ​ប្រពន្ធ​រហូតដល់​ជាំភ្នែក​ទាំង សងខាង​និង​ឈឺ​ពេញ​ប្រាណ គ្រា​ដែល​នាង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយនោះ​។  បើតាម​ការរៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​សមត្ថកិច្ច​ថា ចាប់តាំងពី​នាង​រៀបការ​ជាមួយនឹង បុរស​ជា​ប្តី​ខាងលើ​ជាង​១​ឆ្នាំ​កន្លងទៅ ថែមទាំង​ពេលនេះ​មាន​ផ្ទៃពោះ​៧​ខែ​ទៅហើយ ។ បុរស​ជា ប្តី​ជាម​នុស្ស​ឆេវឆាវ និង​ជាម​នុស្ស​គ្មាន​មេត្តាករុណា ឱ្យតែ​ខឹង​នាង​រឿង​អ្វីមួយ​តែងតែ​វាយតប់ ប្រើ​ដៃ​និង​ប្រើ​ជើង​វាយ​មកលើ​រូបនាង រាប់មិនអស់​។​លុះ​លើក​ក្រោយនេះ​បុរស​ជា​ប្តី​នៅតែ​ប្រើ​អំពើ ហិង្សា​មកលើ​នាង​លើស​មុនៗ​ទៀត ដោយ​នាង​ទ្រាំ​ពុំបាន​ពី​ទង្វើ​គ្មា​មេត្តាធម៌ របស់​ប្តី នាង​ក៏​ប្តឹង​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​បុរស​ជា​ប្តី​នោះ​តែម្តង ។​ទោះបី​សមត្ថកិច្ច​សុំ​យកមក​អប់​រំហើយ​ដោះលែង​ទៅវិញ ក៏​នាង​ពុំ​ព្រម​ដែរ គឺ​ត្រូវតែ​យក​បុរស​ជា​ប្តី​អនុវត្តតាម​ផ្លូវច្បាប់​ឲ្យ​បាន​។​
​បុរស​ដៃដល់​មានឈ្មោះ គឹម បញ្ញា នៅ​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត កសាង​សំណុំរឿង​ចាប់បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​នក​ង​រាជ​អាវុធ ហត្ថ​ខេត្ត​ដើម្បី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ករណីនេះ​បើសិន​តុលាការ រកឃើញថា​មានកំ ហុ​ស​មែន​នោះ​ជននេះ​ប្រឈម​និង​ជាប់ទោស​ដាក់ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ​នៃ ច្បាប់ក្រម ព្រហ្មទណ្ឌ ពីបទ​អំពើហិង្សា​ដោយ​សហព័ទ្ធ ៕
bm7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya