ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឈ្មួញ​ឆ្លៀតឱកាស​បុណ្យចូលឆ្នាំ​កក់​លុយ​ទិញ​ដី​អតីត​ឡូត៍​នេសាទ​លេខ​៤

ឈ្មួញ​ឆ្លៀតឱកាស​បុណ្យចូលឆ្នាំ​កក់​លុយ​ទិញ​ដី​អតីត​ឡូត៍​នេសាទ​លេខ​៤

​កណ្តាល ៖ ដី​អតីត​ឡូត៍​នេសាទ​នៅក្នុង​ស្រុក​ស្អាង ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កាត់​រំសាយ​រួចមក គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​មានអំណាច​បាន ឃុ​ត​ឃិត​គ្នា​ជាមួយ​អាជ្ញាធរ រៀបចំ​ឯកសារ​ទិញ​-​លក់​រាប់ពាន់​ហិកតា ។ ជាក់ស្តែង​នៅមុន និង អំឡុង​ថ្ងៃ​ចូលឆ្នាំ ប្រពៃណីជាតិ​ខ្មែរ​កន្លង​ទៅ​ថ្មីៗ​នេះ មាន​ក្រុម​ឈ្មួញ​ដើរ​កក់​លុយ​ដល់​ខ្នង​ផ្ទះ ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ជ្រោយ​ឫស្សី ឃុំ​ប្រាសាទ ស្រុក​ស្អាង ដើម្បី​ទិញ​ដី​អតីត​ឡូត៍ នេសាទ​លេខ​៤ ជា​ដី​សម្បត្តិ​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។​

 
​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ជ្រោយ​ឫស្សី ឃុំ​ប្រាសាទ បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៥​ថា នៅ​អំឡុង​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ ក្រុម​ឈ្មួញ​ទិញ​ដី​បាន​ដើរ​កក់​លុយ​ឲ្យ ទៅ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ផង​របង​ជាមួយ​គាត់ ហើយ​ក្រុម​ឈ្មួញ​បាន​ចំណាយពេល​ចុះ​កក់​ប្រាក់ និង​ធ្វើឯកសារ​ផ្តិតមេដៃ​តាម​ផ្ទះ​នីមួយៗ ដោយ​មិនបាន​ឈប់សម្រាក រឺ​ដើរលេង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឡើយ ព្រោះ​ឈ្មួញ​ទាំងអស់​នោះគេ​យល់ឃើញថា នៅ​ឱកាស​បុណ្យចូលឆ្នាំ ប្រជាពលរដ្ឋ​មាន​ពេលទំនេរ និង​នៅ​ជុំ​គ្រួសារ ហើយ​ម្យ៉ាងទៀត​មានការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ ពីព្រោះ​ផ្ទៃដី​នៅក្នុង​អតីត​ឡូត៍​នេសាទ​លេខ​៤​នោះ កន្លងមក​លោក ផៃ ប៊ុន​ឈឿន អតីត​អភិបាល​ខេត្តកណ្តាល​បាន​បញ្ជា​ឲ្យ​ជំនាញ និង​អភិបាលស្រុក​ស្អាង​ហាមឃាត់​ក្រុម​ឈ្មួញ​កក់​ប្រាក់​ម្តង​រួចមកហើយ ។

 
​ប្រភព​ដដែល​បាន​បន្តថា មកដល់​បច្ចុប្បន្ន​មានការ​ផ្លាស់ប្តូ​រលោក ផៃ ប៊ុន​ឈឿន ទើប​ក្រុម​ឈ្មួញ​ព្យាយាម​ទិញ​ដី​ខាងលើនេះ​ម្តងទៀត ។ មិនថាតែ​ដី​អតីត​ឡូត៍​នេសាទ​លេខ​៤​នោះទេ ដែល​លក់​ឲ្យ​ឈ្មួញ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។ ដោយឡែក​ដី​អតីត​ឡូត៍​នេសាទ​លេខ​១ ,​លេខ​៣ ,​លេខ​៥ និង​ដី​សប្បទាន​ផ្សេងៗ​ទៀត​ក៏ដូចជា​ដី​ក្នុង​អាង​ស្តុក​ទឹក ក៏ត្រូវ​បាន​ក្រុម​ឈ្មួញ​មាន​លុយ មានអំណាច​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ស្រុក​ស្អាង និង​ជំនាញ​ពាក់ព័ន្ធ​លក់​គ្មាន​សល់​ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន កាត់​រំសាយ​ឡូត៍ ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ។​
​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្អាង បាន​សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង នៅ​ថ្ងៃ​អនាគត​កូនចៅ​របស់​ពួកគាត់​បាត់បង់​ទីកន្លែង​នេសាទ​ត្រី​អស់ហើយ ព្រោះ​ពួកគាត់​សង្កេតឃើញ​មាន​ក្រុម​ឈ្មួញ​បាននាំគ្នា​ទិញ​ដី​អតីត​ឡូត៍​នេសាទ​ទាំងអស់នោះ ហើយ​បាន​លើក​ជា​ទំនប់​ព័ទ្ធជុំវិញ ដើម្បី​ទាញយក​ផលប្រយោជន៍ បើ​និយាយ​ឲ្យ​ចំ​ឈ្មួញ​ទិញ​ទ័​ព្ធ​ទំនប់​ដើម្បី​ចាប់យក​ត្រី​ពេល​រដូវ​ទឹក​ស្រក គឺ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ឡើយ ដោយ​ក្រុម​ឈ្មួញ​មាន​លុយ មានអំណាច​បានដាក់​ក​ម្លាំ​ង​យោធា​កាន់​កាំភ្លើង​ច្រូងច្រាង​ឈរ​យាមកាម​នៅ​តំបន់​នោះ ។

 
​ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​ណា​បើកទូក ឬ​ដើរចូល​ឆ្លងកាត់ និង​ទៅ​នេសាទ​នៅ​តំបន់​ពួកគេ​កាន់កាប់ កម្លាំងយោធា​ទាំងនោះ​និង​បើកទូក​ចេញ​ដេញចាប់​ខ្លួន​មក​ធ្វើ​ទារុណកម្ម​និង​ផាកពិន័យ​ជាក់​ជាមិនខាន ។​

 
​ជាក់ស្តែង​ដី​រាប់រយ​ហិកតា​នៅ​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៣ ត្រូវបាន​លោក​ផ្កាយ​៣​ប៊ុន ច័ន្ទ​គ្រឹ​ស្នា ជីក​ទំនប់​ព័ទ្ធ​ព័ទ្ធជុំវិញ​រួច​បានដាក់​មន្ត្រី​យោធា​ជាច្រើន​នាក់​កាន់​កាំភ្លើង​គ្រប់​ដៃ​ឈរ​កាង​ការពារ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​នេសាទ​ត្រី​នៅ​តំបន់​នោះឡើយ ។

 
​ដោយឡែក​ដី​សប្បទាន​និង​ដី​អតិ​ត​ឡូត៍​នេសាទ​រាប់ពាន់​ហិកតា​ទៀត​ដែល​ស្ថិតនៅក្នុង​ដែន​រដ្ឋបាល​ស្រុក​កៀនស្វាយ និង​ស្រុក​ស្អាង ត្រូវបាន​លោក​ឧកញ៉ា ឡោក ហួរ បញ្ជា​ឲ្យ​គ្រឿងចក្រ​ចុះ​ជីក​កកាយ​ដី​ព័ទ្ធ​ជា​ទំនប់​ហ៊ំ​ទ័​ព្ធ​ជុំវិញ រួច​បានដាក់​មន្ត្រី​យោធា​ជាច្រើន​នាក់​កាន់​កាំភ្លើង​គ្រប់​ដៃ​ឈរ​កាង​ការពារ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​នេសាទ​ត្រី​នៅ​តំបន់​នោះឡើយ ។​
​បច្ចុប្បន្ននេះ​មាន​ឈ្មួញ​ជាច្រើន​នាក់​ទៀត​កំពុង​រិះរក​វិធីសាស្ត្រ ក្នុងការ​ទាក់ទាញ​ជំនាញ​ជលផល និង​អាជ្ញាធរ ក៏ដូចជា​ជំនាញ​សុរិយោដី ចំណាយលុយ​យ៉ាង​ក្រាស់ក្រែល ដើម្បី​បិទបាំង និង​ធ្វើឯកសារ​ភូតកុហក់​ចៅ​ហ្វា​យ​ខេត្ត ដើម្បី​ឲ្យ​ឈ្មួញ​មាន​លុយ​មានអំណាច​ទាំងនោះ​ដំណើរការ​ព័ទ្ធ​ទំនប់​ឲ្យ​ទាល់តែ​បាន ប្រែក្លាយ​ពី​ដី​សប្បទាន​របស់​រដ្ឋ​មកជា​ដីឯកជន ។​

 
​ពាក់ព័ន្ធ​ទៅនឹង​ការ​កក់​ប្រាក់​ទិញ​-​លក់​ដី​អតីត​ឡូត៍​នេសាទ​លេខ​៤ នេះដែរ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល​បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​នគរ​វត្ត​តាម​សារ​អេ​ឡិច​ត្រួ​និក​យ៉ាង​ដូច្នេះ (​បើ​រកឃើញថា​ដី​ដែល​លក់ និង​ទិញ​ជា​ដី​សប្បទាន រឺ​ដី​អតីត​ឡូត៍​នេសាទ​ប្រាកដ​មែន​នោះ ទាំង​អ្នកទិញ​និង​អ្នកលក់ គឺ​ខុសច្បាប់​ទាំងអស់​) នេះ​បើ​យោងតាម​ច្បាប់​ភូមិបាល ហើយ​បើ​មាន​អាជ្ញាធរ​ឃុបឃិត​ជាមួយ​ឈ្មួញ ក៏​ខុសច្បាប់​ដូចគ្នា ពីព្រោះ​ដី​រដ្ឋ​មិនមាន​ន​ណា​ម្នាក់​មាន​សិទ្ធ​លក់​នោះទេ ។​

 
​មហាជន​បាន​អះអាងថា លោក​អភិបាល​ខេត្តកណ្តាល​គ្រាន់តែ​បកស្រាយ​យករួចខ្លួន​តែប៉ុណ្ណោះ គឺ​ដោយសារតែ​មិនឃើញ​មានការ​បញ្ជា​ហាមឃាត់​ឈ្មួញ រឺ​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក​បញ្ឈប់​សកម្មភាព​កក់​ប្រាក់​ពី​សំណាក់​ឈ្មួញ​ចាប់តាំងពី​មុន​ចូលឆ្នាំ រហូត​ចូលឆ្នាំ​រួច​ឈ្មួញ​នៅតែ​ធ្វើ​សកម្មភាព​កក់​ប្រាក់​ទិញ​ដី​អ​ទី​ត​ឡូត៍​នេសាទ​លេខ​៤​ដដែល ហើយ​នៅ​តំបន់​ខ្លះ​ឈ្មួ្ន​ញ​នៅ​បន្តធ្វើ​សកម្មភាព​ឈួ​ស​ឆាយ និង​លើក​ជា​ទំនប់​ហ៊ំ​ព័ទ្ធ​នៅឡើយ ៕​ដោយ​៖ នាយ​ក្អែកខ្មៅ​
kan3 kan1 kan2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya