ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ នៅ​ក្រុង​បាន​លុង រិះគន់​ភាពយឺតយ៉ាវ​នៃ​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន គឹម​ជ្រា

ប្រជាពលរដ្ឋ នៅ​ក្រុង​បាន​លុង រិះគន់​ភាពយឺតយ៉ាវ​នៃ​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន គឹម​ជ្រា

​រតនគិរី ៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់ នៅ​ក្រុង​បាន​លុង ខេត្ដ​រតនគិរី បាននាំគ្នា​រិះ គន់​ពី​ភាពយឺតយ៉ាវ​និង​ការទទួលខុសត្រូវ​លើ ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​គឹម​ជ្រា ដែល ទទួល​សិទ្ធ​ផ្ដាច់មុខ​លើ​ការដើរ​ប្រមូល​សំរាម ប៉ុន្ដែ​រហូតមកដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ ពោល​តាំងពី​ផុត​រដូវ​បុណ្យ​ចូល ឆ្នាំ​មក​នោះ សំរាម ត្រូវបាន​គេ​មើលឃើញ ថា ចោល​ពាសវាល​ពាសកាល និង​កន្លែង​ខ្លះ ដូច​កូនភ្នំ​ទៅហើយ មិនទាន់​ឃើញ​មាន អ្នកប្រមូល​សំរាម​មក​យក​នៅឡើយ​ទេ ។​

 
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​បាន​លុង ខេត្ដ​រតនគិរី បាន​និយាយថា ចំពោះ​ការដើរ ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ពិតជា​មាន​ភាព យឺតយ៉ាវ​ណាស ប៉ុន្ដែ​បើ​រឿង​ដើរ​ប្រមូល លុយ​ពី​តាម​ផ្ទះ​ពី​ថ្លៃ​សំរាម​នោះ គឺ​ក្រុមហ៊ុន មិនទាន់​ចប់​ខែ​ស្រួលបួល​ទេ ឃើញ​បុគ្គលិក មក​យកលុយ​តាម​ផ្ទះ​ទៅហើយ ។​

 
​ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានស្នើ​សុំ​ការ អំពាវនាវ​ពី​អភិបាលខេត្ដ​រតនគិរី ក៏ដូចជា ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ដ​ជួយ​ពិនិត្យមើល កិច្ចសន្យា​និង​កាតព្វកិច្ច​ទទួលខុសត្រូវ​របស់ ក្រុមហ៊ុន​គឹម​ជ្រា​នេះ​ផង កុំឱ្យ​មានការ​រិះគន់ កាន់តែខ្លាំង​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ ។​

 
​តាម​ប្រជាពលរដ្ឋ​ដដែល​ចាប់តាំងពី​ថ្ងៃ បុណ្យចូលឆ្នាំ រហូតមកដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥​នេះ គេ​សង្កេតឃើញ​បញ្ហា​សំរាម គ​ទុកចោល​នៅតាម​ផ្ទះ គឺ​ធ្វើឱ្យ​មានការ​ប៉ះ ពាល់​ដល់​សុខភាព​មនុស្ស ក៏ដូចជា​សោភ័ណ ភាព​ទីក្រុង​បាន​លុង​ទាំងមូល​ផងដែរ ៕ ដោយ​៖ ឌឹ​ម សឿន​
CH-00775 CH-00773 CH-00774

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya