ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » យុវជន​៣​នាក់​ជិះ​ម៉ូតូ​លឿន​ពេក​បុក​គូទ​រថយន្ត​ដឹកអុស​ស្លាប់ ១​របួសធ្ងន់​២ ​

យុវជន​៣​នាក់​ជិះ​ម៉ូតូ​លឿន​ពេក​បុក​គូទ​រថយន្ត​ដឹកអុស​ស្លាប់ ១​របួសធ្ងន់​២ ​

កំពង់ស្ពឺ​៖​យ​វជន​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​បើក​លឿន​ជ្រុល​ទៅបុក​គូត​រថយន្ត​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៥​តាម​បណ្ដោយ​ជាតិ​លេខ​៤៤​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៥​ចំណុច​ភ្នំ​កួន​លោក​ស្ថិតក្នុង ភូមិ​តាំង​ស្នោ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
បើតាម​សម្ដី​នគរបាល​ចរាចរណ៍​អធិការដ្ឋាន​ស្រុក​សំរោង​ទង​បាន​និយាយ​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹកអុស​មួយគ្រឿង​ម៉ាក់​តូ​ពេ​ជ​ពណ៌​ស្លែ​លើ​ក្រោម​ស​ពាក់​ស្លាក់​លេខ​យ​១៨-៣២​ភព​២ ឈប់​រថយន្ត​ហូបបាយ ស្រាប់តែ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​ស៊េរី​២០០៨​ពណ៌​ខ្មៅ​ពាក់​ស្លាក់​លេខ​កណ្ដាល 1 I9476​ជិះ​ឌុប​គ្នា​៣​នាក់​បើកបរ​ស្រប​ទិស​គ្នា​ហើយ​ជ្រុល​ទៅបុក​គូត​រថយន្ត​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​នាក់​បើក​ម៉ូតូ​បែក​ថ្លើម​និង​បាក់ក​ស្លាប់​ភ្លាម​នឹង​២​នាក់​ទៀត​ដែល​រូ​ម​ដំណើរ​ជាមួយ​រងរបួស​ធ្ងន់​។ ប្រភព​ដដែល​បាន​បន្តទៀតថា​ជនរងគ្រោះ​ទីមួយ​ឈ្មោះ​ឈួន ចាន់​ចាវ​ភេទ​ប្រុស​​អាយុ​២២​ឆ្នាំ​មុខរប​ជា​សិស្ស​រសនៅ​ភូមិ​ស្រីប្រសើរ ឃុំ ធម្ម តា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​បាន​ស្លាប់​២​ឈ្មោះ​ឈួន សំណាង​អាយុ​១៤​ឆ្នាំ​៣​ឈ្មោះ​អៀង​អាយុ​២១​ឆ្នាំ​រសនៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយគ្នា​រងរបួស​ធ្ងន់​បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ចំពោះ​សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
ចំណែក​ម្ចាស់​រថយន្ត​ក្រោយពី​កើតហេតុ​បាន​រត់​បាត់ស្រមោល​រីអែ​រថយន្ត​នឹង​ម៉ូតូ​ត្រូវ​បា​នគរបាល​​ចរាចរណ៍​យកទៅរ​សា​ទុក​ដើម្បី​រងចាំ​ដោះស្រាយ​ជា​ក្រោយ​៕ ដោ​យះ​សុខ​សុ​ភ័​ណ្ឌ​IMG_0128 IMG_0131

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya