ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » សុំ​ម្ដាយ​ដណ្ដឹង​កូន​គេ​មិនបាន​ចង​.​ក​សម្លាប់ខ្លួន​

សុំ​ម្ដាយ​ដណ្ដឹង​កូន​គេ​មិនបាន​ចង​.​ក​សម្លាប់ខ្លួន​

​ខេត្ដ​កណ្ដាល ៖ យុវជន​បានសម្រេច​ចិ​ត្ដ​ចង​.​ក សម្លាប់ខ្លួន​កាលពី​វេលា ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ដ​កណ្ដាល បន្ទាប់ពី​សុំ​ម្ដាយ​ចូល​ស្ដីដណ្ដឹង​កូនស្រី​គេ តែ​ម្ដាយ​មិន​ព្រម​។​

​ជនរងគ្រោះ​ដែល ចង​.​ក​ធ្វើ​អត្ដ​ឃាត​មានឈ្មោះ ហែម ចក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ ។

 
​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បានឱ្យ​ម្ដាយ របស់ខ្លួន​ទៅ​ចូល​ស្ដីដណ្ដឹង​កូនស្រី​គេ​នៅ ភូមិ​ពោធិ៍​រ៉ា​ល ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ដ​កណ្ដាល តែ​ម្ដាយ​បាន​ប្រាប់ថា “​ម៉ែ គ្មាន​លុយ​ទេ ចាំ​ម៉ែ​ទៅ​ខ្ចីលុយ​អង្គការ សិន​”​។ បន្ទាប់ពី​ឮ​ម្ដាយ​និយាយ​បែបនេះ ជនរងគ្រោះ​បាន​តប​ទៅ​ម្ដាយ​វិញ​ថា “​បើ​ម៉ែ​ឯង​មិន​ចូល​ដណ្ដឹង​គេ​ទេ ខ្ញុំ​នឹង ចង​.​ក​សម្លាប់ខ្លួន​ហើយ​”​។ ដោយ​ឮ​ជន រងគ្រោះ​គំរាម​បែបនេះ ម្ដាយ​ក៏​ទៅរក ខ្ចីលុយ​គេ​បាត់ទៅ ហើយ​ពេល​ត្រឡប់មក ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ជនរងគ្រោះ ស្លាប់​បាត់ទៅហើយ ៕zz

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya