ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ បន្ទាប់ពី​ផ្ទុះអាវុធ​១​គ្រាប់​

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ បន្ទាប់ពី​ផ្ទុះអាវុធ​១​គ្រាប់​

​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​មួយក្រុម មាន​គ្នា​ប្រមាណ​៨ ទៅ​៩​នាក់ បាន​ជិះ​ម៉ូតូ​៤​គ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល​ម៉ាក​មួយ​ដើម បាន​បាញ់​ចំនួន​មួយ​គ្រាប់​តម្រង់ មក​លោកនាយ​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៥​នាក់ យកមក​សាកសួរ​កាល​ពី​វេលា​ម៉ោង​១ និង​៣៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខផ្ទះ​សំណាក់​ណា​រីតា តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

 
​មុនពេល​កើតហេតុ លោក​មេ​ប៉ុស្តិ៍​ផ្សា​ដើមថ្កូវ​បាន​ដឹកនាំ​កម្លាំង​ល្បាត​ដើម្បី​ការពា​សុ វត្តិភាព​ជូន​ប្រជាពលរដ្ឋ ។ ភ្លាមនោះ​ស្រាប់តែ​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ ជិត​១០​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏បាន​ជិះ​ម៉ូតូ​ដេញ​ឃាត់​ដើម្បី សាកសួរ បន្ទាប់មក​ក្រុម​ជនសង្ស័យ​ក៏បាន​ជិះ​រត់គេចខ្លួន ។ ខណៈ​មកដល់​ចំណុច​មុខផ្ទះ​សំណាក់​ណា​រីតា​ក្រុម​ជនសង្ស័យ​ក៏បាន​ដក កាំភ្លើង​បាញ់​តម្រង់​ចំ​មេ​ប៉ុស្តិ៍​ចំនួន​១​គ្រាប់​តែ​សំណាងល្អ​មិនត្រូវ  ហើយ​ពួកគេ​បាន​ព្យាយាម​ជិះ​គេចខ្លួន​រហូតដល់​ចំណុច​ផ្លូវ​លេខ​៤៨៨​កែង ផ្លូវ​១០៥​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​បក្ខពួក​ចំនួន​៥​នាក់ និង​ម៉ូតូ​២​គ្រឿង ។ ចំណែក​ជនដៃដល់​ដែល​ដក​កាំភ្លើង​បាញ់​សមត្ថកិច្ច​នោះបាន​គេចខ្លួនបាត់ ស្រមោល ៕gssg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya