ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » នៅ​ថ្ងៃស្អែក​នេះ សម្តេច​តេ​ជោ និង​លោក សម រង្ស៊ី នឹង​ជួប​ពលករ​នៅ​ម៉ាឡេស៊ី ​

នៅ​ថ្ងៃស្អែក​នេះ សម្តេច​តេ​ជោ និង​លោក សម រង្ស៊ី នឹង​ជួប​ពលករ​នៅ​ម៉ាឡេស៊ី ​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥​ស្អែក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក សម រង្ស៊ី នឹង​រួមគ្នា​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ពលករ​ខ្មែរ ដែល​កំពុង​បម្រើ​ការងារ នៅក្នុង​ប្រទេស ម៉ាឡេស៊ី ។​
​យោងតាម Facebook របស់លោក សម រង្ស៊ី បាន​ឲ្យ​ដឹងថា “​សូម​អញ្ជើញ​បងប្អូន ជនរួមជាតិ​ពលករ​ខ្មែរ ដែល​រស់នៅ ប្រទេស​ម៉ាឡេស៊ី​មកជួប ដើម្បី​សំណេះសំណាល​ជាមួយ​សម្តេច ហ៊ុន សែន និង​លោក សម រង្ស៊ី ដែលមាន​បំណង មក​សួរសុខទុក្ខ​បងប្អូន ក្នុងខណៈដែល​អ្នកដឹកនាំ​នយោបាយ​ទាំងពីរ​នាក់​នេះ មាន​វត្តមាន​ទន្ទឹមគ្នា នៅ​ទីក្រុង Kuala Lumpur ចុង​សប្តាហ៍​នេះ​” ។​
​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥​កន្លងទៅនេះ លោក សម រង្ស៊ី បានប្រកាស​តាម Facebook របស់លោក​ថា លោក​នឹង​ទៅដល់​ទីក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែមេសា ខាងមុខនេះ ។ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​អន្តរជាតិ​មួយ នៅ​ថ្ងៃទី​២៦ ខែមេសា លោក​មានបំណង​ជួប​សំណេះសំណាល ជាមួយ​បង ប្អូន​ខ្មែរ​ទាំងអស់ ដែល​ទៅ​ពី​ប្រទេស​កម្ពុជា មក​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ គម្រោង​នេះ ត្រូវបាន​លុប ចោល​វិញ ដោយ​លើកយក​ការជួប​សំណេះសំណាល​នោះ មកជួបជុំ​នៅ​ថ្ងៃទី​២៥ ខែមេសា​វិញ ៕hunSen1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya