ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន ដាយ ១ គ្រឿងដែលក្រលុក ស៊ីម៉ុង ព្យាយាមថយក្រោយ ចូលទៅកន្លែង ផ្ទះដែលកំពុងធ្វើ មិនបានមើលក្រោយហើយលឿនទៀតនោះក៏រអិលធ្លាកចូលស្រះដែលមានជំម្រុវជាង១០ម៉ែត្រ បណ្តាលឲ្យ រថយន្តនៅសល់តែក្បាលអើតដូចកង្កែប ក្នុងស្រះ ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៤ នឹង១០ នាទីល្ងាចថ្ងៃទី ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្លូវលំក្នុងភូមិត្រពាំងល្វាវ សង្កាត់ការកាបខណ្ឌពោសែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតគេឃើញរថយន្តហ៊ីយ៉ាន ដាយ ១ គ្រឿងដែលក្រលុកស៊ីម៉ុងពណ៏ទឹកក្រូច ពាក់ស្លាក់លេខភ្នំពេញ 5A0327 ដែលបើកបរដោយបុរសម្នាក់នឹងព្រូរម្នាក់ទៀត ក្នុងបំណងថយក្រោយ ចូលទៅកន្លែង ដែលគេជួលឲ្យមកចាក់ស៊ីម៉ុងខណៈមកដល់ចំណុចជិតស្រះក៏រអិលធ្លាកចូល
ទៅក្នុងស្រះយ៉ាងកំរោល តែសំណាងល្អ មិនមានអ្នករងរបួសក្នុងហេតុ ការណ៏ខាងលើនេះ ឡើយ ។
ក្រោយពីកើតហេតុរថយន្តខាងលើនេះត្រូវបានម្នាស់ត្រូវម្ចាស់ក្រុមហ៊ុនមកស្ទូចលើកយកទៅជួសជុលដោយខ្លួនងង៕
» ព័ត៌មានជាតិ » រថយន្តហ៊ីយ៉ានដាយក្រលុកស៊ីម៉ុងថយក្រោយមិនមើលធ្លាក់ចូលស្រះ