ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​២២​មេសា មិនមាន​អ្នកស្លាប់​ទេ គ្រាន់តែ​រងរបួស​ធ្ងន់​ស្រាល​ ​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​២២​មេសា មិនមាន​អ្នកស្លាប់​ទេ គ្រាន់តែ​រងរបួស​ធ្ងន់​ស្រាល​ ​

ភ្នំពេញ​:  យោងតាម​របាយការណ៍​ពី នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៣​លើក ក្នុងនោះ​យប់​១​លើក​, ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះទេ ប៉ុន្តែ​រងរបួស​ធ្ងន់ ៤​នាក់ (​ស្រី​១​នាក់​) និង​របួសស្រាល ៣​នាក់ (​ស្រី​២​នាក់​)​។​

​នៅក្នុង ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៣​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត​សរុប ៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ២​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ២​គ្រឿង​, និង​យានយន្ត​ផ្សេងៗ ចំនួន ១​គ្រឿង​។​

តាម​របាយការណ៍​ខាងលើ បាន​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​មិន​គោរព​សិទ្ធិ ១​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក ,​និង​ប្រជែង​គ្រោះថ្នាក់ ១​លើក​។​

ប្រភពព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន បញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់ ដែល​ត្រូវ​ផាកពិន័យ សរុប​ចំនួន ៩៨២ គ្រឿង (​រថយន្ត​ធំ ២៧៤​គ្រឿង​) ស្មើនឹង ១.០១១ ករណី ក្នុងនោះ​ករណី​ល្មើស​ក្រដាស​ស្នាម ៥៩៦ គ្រឿង ស្មើនឹង ៥៩៦​ករណី និង​ករណី​ល្មើស​បច្ចេកទេស ៣៨៦​គ្រឿង ស្មើនឹង ៤១៥​ករណី​។ ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ សរុប​ចំនួន ១.៧៣៧ គ្រឿង​។​

​សូមបញ្ជាក់ថា ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន រួមមាន ខេត្តកំពត ២​លើក រងរបួស ៣​នាក់ (​ស្រី ១​នាក់​) ខេត្តកំពង់ឆ្នាំង ១​លើក រងរបួស ៤​នាក់ (​ស្រី ២​នាក់​)៕
88

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya