ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​ម្នាក់​លួច​ម៉ូតូ​ក្នុង​ផ្សារ​ក្រុង​សិរីសោភ័ណ​

ឃាត់ខ្លួន​យុវជន​ម្នាក់​លួច​ម៉ូតូ​ក្នុង​ផ្សារ​ក្រុង​សិរីសោភ័ណ​

​បន្ទាយមានជ័យ ៖ យុវជន​សង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ក្រុង​សេរី​សោភ័ណ ដែល​យាម​ប្រចាំការ នៅ​ផ្សារ​ចំការ​គរ ហៅ​ផ្សារ​ថ្មី ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​និង​ករណី​លួច​ម៉ូតូ​របស់​អាជីវករ​នៅក្នុង​ផ្សារ កាល​វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​លោក វរសេនីយ៍ត្រី​ស៊ីវ សុជាតិ អធិការនគរបាល​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សុខ នៅ ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ឈ្មោះ លី ឆាប ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​
​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​វ៉ែ​វ ពណ៌​ទឹកប្រាក់ ស៊េរី​២០០២ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ ១C-១៣៤៥ មក​ទុក​ក្បែរ​តូប​លក់ដូរ​របស់ខ្លួន ដោយ​មិនបាន​ដក​សោ ហើយ​ដើរចូល​ទៅក្នុង​ផ្សារ​។ ពេលនោះ ជនសង្ស័យ​បាន​លិចមុខ​មក​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​នោះ​តែ ម្តង​ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​ឃើញ​ទាន់​ស្រែក​ឆោឡោឡើង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទើប​កម្លាំង​នគរបាល​យាម​ប្រចាំការ នៅក្នុង​ផ្សារ​បាន​ជួយ​អន្តរាគមន៍​បាន​ភ្លាមៗ​តែម្តង​។​
​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន និង​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល ក្រុង​សេរី​សោ​ភ័​ណ្ឌ ដើម្បី​កសាង សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ៕

rtrddd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya