ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​បុរស​កំហូច​ម្នាក់ ដើរ​ឆបោក​ព្រះសង្ឃ​ក្នុង​វត្ត​

ចាប់ខ្លួន​បុរស​កំហូច​ម្នាក់ ដើរ​ឆបោក​ព្រះសង្ឃ​ក្នុង​វត្ត​

​កំពង់ឆ្នាំង ៖ បុរស​កំហូច​ម្នាក់​ជា​ជន​ឆរ​បោក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​កំពង់លែង ឃាត់ខ្លួន នៅពេល​គេ​បាន​យក​រូប​ព្រះអង្គ​ស្ពាន់​មួយអង្គ​ថា ជា​ព្រះអង្គ​សំរឹទ្ធិ មក​ធ្វើការ​ល្បួងលួងលោម​លក់​ឲ្យ​ព្រះសង្ឃ​នៅ​វត្ត​២ មិនបាន​សម្រេច​។ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​វត្ត​សំរោង​អណ្តែត ស្ថិតក្នុង​ភូមិ​កំពង់​ហៅ ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​នេះ​មានឈ្មោះ វ៉ាន់ ច​ន្ធី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​មុខរបរ​ជាជាង​សំណង់ និង​មាន​ប្រពន្ធ​ឈ្មោះ នឹម ស៊ីនួន អាយុ​៣៨​ឆ្នាំ មានកូន​៤​នាក់​នៅក្នុង​បន្ទុករស់​នៅក្នុង​ភូមិ​ផ្ទះ​ព្រៃ ឃុំ​ពា​ញែក ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់​។ មុនពេល​ចាប់ខ្លួន សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ព្រះសង្ឃ​ថា មាន​ជនសង្ស័យ​បានមក​ធ្វើការ​ល្បួងលួងលោម​ដោយបាន​យក​រូប​ព្រះ​ពុទ្ធរូប​១ អង្គ​មក​ប្រគេន​ព្រះអង្គ​ថា ជា​សំរឹទ្ធ និង​សុំ​បច្ច័យ​ព្រះអង្គ​ចំនួន​២០​ម៉ឺន​រៀល​ធ្វើជា​សោហ៊ុយ​ទៅ​មើល​ម្តាយ​ឈឺ នៅក្នុង​លំនៅដ្ឋាន​ខេត្តពោធិ៍សាត់​។​
​ប្រភព​ខាងលើ​បន្តថា ដំបូង​គេ​បាន​ទៅធ្វើ​កា​រលូង​លោម​បញ្ចុះបញ្ចូល​ព្រះសង្ឃ​នៅ​វត្តភ្នំ ឃុំ​តា​ងិ​ល តែ​ការបញ្ចុះ​បញ្ចូល​មិនបាន​សម្រេច ជនសង្ស័យ​ក៏បាន​មក​លួងលោម​ព្រះសង្ឃ​នៅក្នុង​វត្ត​សំរោង​អណ្តែត​ទៀត ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដោយបាន​ឆែកឆេរ​ដកហូត​បាន​រូ​ប​ព្រះ​ពុទ្ធរូប​ស្ពាន់​តូច​មួយអង្គ​។ ក្រោយពី​បាន​រាយការណ៍​ជូន​លោកស្នងការ​នគរបាល​ខេត្ត និង​សុំ​ការអនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត​រួចមក ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​មក​អធិការនគរបាល​ស្រុក​កំពង់លែង​ធ្វើការ សួរនាំ​តាម​នីតិវិធី​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ករណីនេះ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច្នេះ​មែន និង​កន្លងមក​បានធ្វើ​ដូច​ខាង​ករណី​ខាងលើនេះ បាន​ចំនួន​៦​លើក ហើយ​ចុង​ក្រោយនេះ​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។ ជនសង្ស័យ​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​។​
​ចំពោះ​ករណីនេះ សូម​រំលឹក​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ព្រះសង្ឃ​គ្រប់​អង្គ​ថា មាន​ជនខិលខូច​ច្រើនណាស់​ដែល​ដើរ​ឆបោក​ដូច្នេះ​សូម​បានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាសវាង​ចាញ់បោក​ពួក​ជន​ទាំងនេះ​៕

5445

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya