ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មន្ត្រី​ម្នាក់ បាញ់សម្លាប់​ខ្លួនឯង ព្រោះ​រឿង​រត់​ការមិន​សម្រេច ​

មន្ត្រី​ម្នាក់ បាញ់សម្លាប់​ខ្លួនឯង ព្រោះ​រឿង​រត់​ការមិន​សម្រេច ​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ ក្រោយពី​រង​ការស្តីបន្ទោស យ៉ាងខ្លាំង ពី​ជន​មិន​ស្គាល់ អត្តសញ្ញាណ​ម្នាក់ ពាក់ព័ន្ធ​នឹង​យកលុយ ហើយ​ធានា​រត់ការ មិនបាន​សម្រេច ។ មន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ មានឈ្មោះ សួន សុវណ្ណ ប្រុស អាយុ​៤៨​ឆ្នាំ មាន​ឋានន្តរស័ក្តិ វរសេនីយ៍ទោ (​ស័ក្តិ​៤​កន្លះ​) រស់នៅ​ផ្ទះ​លេខ​30E0 ផ្លូវ​២៨៩ សង្កាត់ បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​
​មុន​កើតហេតុ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បានមក​ស្តីបន្ទោស ឱ្យ ជនរងគ្រោះ ហើយ​ទារ​សំណង ត្រឡប់មកវិញ ក្រោយពី​ជនរងគ្រោះ បាន​យក​ពី​លុយ ពី​ជន​មិន​ស្គាល់ អត្តសញ្ញាណ​នេះ ហើយ​ធានា​រត់​ការជួយ​ដល់​ជនរងគ្រោះ ឱ្យបាន​សម្រេច ប៉ុន្តែ​រឿង​នោះ បាន​បរាជ័យ​ទៅវិញ ។​
​បើតាម​មន្ត្រីនគរបាល​ដដែល បាន​បញ្ជាក់ថា ទំនងជា​មាន​ភាព​អៀនខ្មាស់​ក្នុង​ខ្លួន ជនរងគ្រោះ បាន​ឡើងទៅ​លើផ្ទះ ហើយ​ទាញ​កាំភ្លើង​K54 បាញ់​ក្បាល​ខ្លួនឯង​ធ្លាយ​តែម្តង ៕22 1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya