ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ​ស្ត្រី​ពោះធំ​ជិត​គ្រប់​ខែ ត្រូវ​រថយន្ត​ដឹក​កម្មកររោងចក្រ​ កិនដាច់ប្រអប់ជើង​ របួសធ្ងន់

​ស្ត្រី​ពោះធំ​ជិត​គ្រប់​ខែ ត្រូវ​រថយន្ត​ដឹក​កម្មកររោងចក្រ​ កិនដាច់ប្រអប់ជើង​ របួសធ្ងន់

​ភ្នំពេញ​៖ រថយន្ត​ដឹក​កម្មករ មួយគ្រឿង បាន​បើក​បុក អ្នកជិះ​ម៉ូតូឌុប​គ្នា ៣​នាក់ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ មាន​ផ្ទៃពោះ ជិត​គ្រប់​ខែ រងរបួស​ធ្ងន់ធ្ងរ ដាច់​ប្រអប់​ជើងឆ្វេង កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ថ្ងៃ ទី​២៧​ខែសីហា​ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ផ្សារ​សារឿន​យ៉ា​នី ផ្លូវ​លេខ​២១៧ ភូមិ​តា​ឡី សង្កាត់ ជើងឯក ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ។​
​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត បង្កហេតុ​បើក​មកពី​ត្បូង មក​ដឹក កម្មករ​ពេញ​រថយន្ត លុះ​មកដល់​កន្លែងកើតហេតុ មុខ​ផ្សារ សារឿន​យ៉ា​នី ក៏​បុក​អ្នកជិះ​ម៉ូតូឌុប​គ្នា​៣​នាក់ ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​តាមផ្លូវ​២១៧ បណ្តាល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ជិត​គ្រប់​ខែ​ម្នាក់​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​រថយន្ត​កិន​ដាច់​ប្រអប់ជើង ឆ្វេង​។​
​ប្រភពពី​សមត្ថកិច្ច​នគ​របាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ភាព ឆ​វិ​ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​កម្មការិនី រោងចក្រ​កាត់ដេរ មាន​ផ្ទៃពោះ​រងរបួស​ធ្ងន់​ដាច់​ប្រអប់​ជើងឆ្វេង​(​អង្គុយ កណ្តាល​) ឈ្មោះ​លី ភក្តី ភេទ​ប្រុស អាយុ​២២​ឆ្នាំ កម្មករសំណង់​ត្រូវ​ប្អូន​ថ្ងៃ​ស្ត្រី​រងគ្រោះ និង​ឈ្មោះ​ឆេង ឆេ​ឡា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ កម្មករសំណង់​ជា​អ្នក បើក​ម៉ូតូ​។ ជនរងគ្រោះ​៣ នាក់​ខាងលើនេះ ជិះ​ម៉ូតូ​ម៉ាក​CUP ជ្រុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​1E-5827 និង​មាន​ទី​លំ នៅ​ភូមិ​កោះ​ស្នោ ឃុំ​ព្រែក​ខ្នុរ ស្រុក​បាទី ខេត្តតាកែវ​។ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក​HYUNDAI កូរ៉េ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ព្រះវិហារ​3A-0050 បើកបរ​ដោយ​ឈ្មោះ​យ៉ង់ ធី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្លា​កូន ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ​។​
​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ដឹក​កម្មករ​ពេញ​រថ យន្ត​ដាក់​តាម​រោងចក្រ លុះ​មកដល់​កន្លែងកើតហេតុ​មុខ​ផ្សារ​សារឿន​យ៉ា​នី អ្នកបើករថយន្ត​មិន បាន​ប្រយ័ត្ន​ក៏​បុក​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង​តែម្តង​បណ្តាល​ឲ្យ​ស្ត្រី​ពោះធំ​នោះ ត្រូវរបួស​ដាច់​ប្រអប់​ជើងឆ្វេង​គួរ​ឲ្យ​អាសូ​និង​ញញើត​បំផុត​។ ចំពោះ​អ្នកបើកបរ​វិញ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ភ្លាមៗ​យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដង្កោ​និង​រថយន្ត​ផងដែរ ចំពោះ ស្ត្រី​រងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទីរ ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya