ភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៧ សីហា ២០១៣។សូមបញ្ជាក់ថា កម្មកររោងចក្រSL បានប្រមូលផ្តុំគ្នាធ្វើកូដកម្មជាច្រើនថ្ងៃមកហើយនៅខាងមុខរោង ចក្រ ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប្រយោជន៍ដើម្បីទាមទារលក្ខខណ្ឌការងារពីថៅកែរោងចក្រ ។
កម្មកររោងចក្រSL ជាង១០០០នាក់បាននាំគ្នាដង្ហែក្បួនតាមផ្លូវ៣៧១ ឆ្ពោះទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បំណងស្វែងរកការអន្តរាគមន៍ ខណៈថៅកែរោងចក្រមិនរកដំណោះស្រាយឱ្យនោះ តែត្រូវបានសមត្ថកិច្ចរារាំងនៅចំណុចផ្លូវបំបែកផ្លូវ២៧១ព្រំ ប្រទល់ខណ្ឌមានជ័យ និងខណ្ឌចំការរមន ៕