ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​​ចាប់វាយ​ខ្នោះ​មន្ត្រី​​កងរាជអាវុធហត្ថ​​ម្នាក់​នឹង​ដក​ហូត​កាំភ្លើងខ្លី​K54​មួយ​ដើម ​

ប៉ូលិស​​ចាប់វាយ​ខ្នោះ​មន្ត្រី​​កងរាជអាវុធហត្ថ​​ម្នាក់​នឹង​ដក​ហូត​កាំភ្លើងខ្លី​K54​មួយ​ដើម ​

​ភ្នំពេញ​៖ មន្ត្រី​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ម្នាក់ ត្រូវបាន​នគរបាល​ច​ម្រុះ​ខណ្ឌចំការមន ចាប់វាយ​ខ្នោះ យកទៅ​កាន់​ទីស្នាក់ការ​ប៉ុស្តិ៍​ភ្លាមៗ ខណៈដែល​រូបគេ​ចេញពី​ផឹកស៊ី​ស្រវឹង បើករថយន្ត​ស៊ី​អរ​វី​មួយគ្រឿង ប៉ះ​សំដី​គ្នា​ជាមួយ​បុរស​ម្នាក់ បង្ក​ជា​ជម្លោះ​ផ្ទុះ​ហិង្សា ដក​កាំភ្លើង​គំរាម​គេ គំរាម​ឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ចលាចល ពេញ​ផ្លូវ​លេខ​៣០០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន នា​វេលា​ម៉ោង ២២​និង​០០​នាទី​យប់ ថ្ងៃទី​២៦
ខែសីហា ឆ្នាំ​២០១៣​។
​    ​បុរស​ម្នាក់​ដែល​ត្រូវ​នគរបាល​ចាប់វាយ​ខ្នោះ​ខាងលើនេះ នៅ​មិនទាន់បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​គ្រាន់តែ​សមត្ថកិច្ច​បង្ហើប​ថា រូបគេ​មានមុខរ​បរជា​មន្ត្រី​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ហើយ​និង​បាន​ប្រើប្រាស់​កាំភ្លើង​មួយ​ដើម ម៉ាក កា​៥៤ ។ យោងតាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ ទាក់ទិន​នឹង​ករណី​មួយ​នេះ បាន
​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មន្ត្រី​យោធា​ខាងលើ បាន​ចេញពី​ផឹកស៊ី ហើយ​ជិះ​រថយន្ត​ស៊ី​អរ​វី មួយគ្រឿង ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 2E-4115 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣០០ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​បាន​ចម្ងាយ​ជាង​៣០០​ម៉ែត្រ បាន​ទាស់​ពាក្យសម្តី​គ្នា​ជាមួយ​បុរស​ម្នាក់ទៀត ដែល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​ស្រី​ស្នេហ៍ រហូត​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង ម្ចាស់​រថយន្ត​ស៊ី​អរ​វី ចុះ​វាយ​បុរស​ជា​ម្ចាស់​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​បែក​មុខ បែក​មាត់ និង​ដក​កាំភ្លើង​គំរាម​បាញ់ចោល​ទៀតផង​។ ភ្លាមៗ​នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ដំណើរ និង​បងប្អូន​ប្រជាពលរដ្ឋ រួម​ទាំ​នគរបាល​មូលដ្ឋាន ដែល​ចុះ​ម៉ូតូ​ដើរល្បាត​តាម​មូលដ្ឋាន ចុះមក​ជួយ​អន្តរាគមន៍​។ ប៉ុន្តែ​បុរស​បង្កហេតុ​បាន​ឡើង​ជិះ​រថយន្ត​របស់ខ្លួនរ​ត់​គេច រហូត​ទៅដល់​មុខផ្ទះ​របស់គេ ជ្រុល​បុក​នឹង​ផើងផ្កា ក៏ត្រូវ​ជនរងគ្រោះ រួមជាមួយ​នគរបាល​ដេញទាន់ ឡោម​ព័ទ្ធចាប់​ឃាត់ខ្លួន​រូបគេ​ដើម្បី​ធ្វើការ​សាកសួរ ។ តែ​ជនបង្ក​បាន​ព្យាយាម​រត់​ចូលទៅ​ក្នុងផ្ទះ បម្រុង​នឹង​យក​កាំភ្លើង​ទៅ​លាក់ទុក អកុសល​ត្រូវ​នគរបាល​ចាប់វាយ​ខ្នោះ បណ្តាល​ឲ្យ​ធ្លាក់​កាំភ្លើង​ទៅលើ​ដី​។ គួរ​បញ្ជាក់ថា​ហេតុការណ៍​កំពុង​ចលាចល ស្រាប់​តែមាន​ស្ត្រី​ម្នាក់​ជា​ភរិយា​ជនបង្ក បាន​ស្ទុះ​ចេញពី​ក្នុងផ្ទះ រត់​មក​ដណ្តើម​កាំភ្លើង​របស់​ប្តី​ពី​សមត្ថកិច្ច​បម្រុង​រត់​ចូល​ផ្ទះ ប៉ុន្តែ​ត្រូវ​នគរបាល​ដណ្តើមយក​កាំភ្លើង​បាន និង​ច្រាន​ស្ត្រី​នោះ​ឲ្យ​ចូល​ក្នុងផ្ទះ​វិញ ។ លើសពីនេះ​ខណៈដែល​ក្រុមអ្នកកាសែត និង​ទូរទស្សន៍ ចុះទៅ​ផ្តិតរូប​យក​ទិដ្ឋភាព​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ ពេលនោះ​ក្រុមគ្រួសារ​របស់​ជនបង្ក បែរជា​ស្រែក​ជេរប្រមាថ ពាក្យ​គំរោះគំរើយ និង​ដៀល​ទៅលើ​ក្រុមអ្នកកាសែត​ថែម​ទៀតផង ។ អ្វី​ជាការ​កត់សម្គាល់​នោះ គឺ​ក្រុមអ្នកកាសែត​ទាំងអស់​មិនបាន​ធ្វើការ​តបត​និង​ពាក្យសម្តី​របស់​ក្រុមគ្រួសារ​ជនបង្ក​នេះ​ទេ ដោយសារ​ពួកគាត់​មានការ​អត់ធ្មត់​។
​    ​ក្រោយ​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​បឹង​កេងកង​ទី​២ ពាក់ព័ន្ធ​នឹង​ករណី​ដក​កាំភ្លើង​គំរាម និង​បង្ក​របួសស្នាម​ដោយ​ចេតនា ដូច្នេះ​សមត្ថកិច្ច​បានសម្រេច​ចាប់វាយ​ខ្នោះ បុរស​បង្កហេតុ យកទៅ​កាន់​ទីស្នាក់ការ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាលខណ្ឌ​ចំការមន​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya