ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជួល​ឡាន​យកទៅលក់ ត្រូវ​​ម្ចាស់​គេ​ប្រទះឃើញ​​ប្តឹង​សមត្ថកិច្ច​​ឃាត់​ធ្វើការ​សាក​សួរ​ ​

ជួល​ឡាន​យកទៅលក់ ត្រូវ​​ម្ចាស់​គេ​ប្រទះឃើញ​​ប្តឹង​សមត្ថកិច្ច​​ឃាត់​ធ្វើការ​សាក​សួរ​ ​

ភ្នំពេញ​៖​ជួល​រថយន្ត​គេ​យកទៅលក់ ត្រូវ​ម្ចាស់​គេ​ប្តឹង​តាមរក ស្រាប់តែ​ឃើញ​ម្ចាស់​ថ្មី​ជិះ​នៅតាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត  ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ទៅវិញ ទើប​ម្ចាស់​ដើម​ប្តឹងទៅ​សមត្ថកិច្ច​ធ្វើការ​ឃាត់​សាកសួរ ហើយ​អ្នកជិះរថយន្ត​ខាងលើ​បាន​ប្រាប់ថា​ខ្លួន​បាន​ទិញ​រថយន្ត​ពី​កន្លែង​លក់​ត្រឹមត្រូវ ពោល​ដោយមាន​លិខិត​ទិញ​លក់​ត្រឹមត្រូវ​ពី​ក្រុម​ឈ្មួញ​ទៀតផង ។​ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៣  ។

​ប្រភពព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ដោយ​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ឈ្មោះ​សុង សុ​រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មា​ជ័យ បាន​ជួល​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២w 2608 ឲ្យ​ឈ្មោះ​មាឃ ទិ​ត្យ​លីដា ភេទ​ស្រី ។​មន្ត្រី​ដដែល​បន្តថា​ឈ្មោះ​មាឃ ទិ​ត្យ​លីដា​បាន​ជួល​រថយន្ត​ខាងលើ​តាំងពី​ថ្ងៃទី​៧ ខែ​៨ ឆ្នាំ​២០១៣ ស្រាប់តែ​មិនឃើញ​អ្នក​ជួល​យក​រថយន្ត​មក​ឲ្យ​វិញ ខណៈនោះ​ស្ត្រី​ឈ្មោះ​សុង សុ​រី​ជា​ម្ចាស់​រថយន្ត​បាន​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យ​ដើម្បី​ស្វែងរក​រថយន្ត តែ​នៅតែ​មិនឃើញ ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ក៏​ប្រទះឃើញ​រថយន្ត​ដែលមាន​ស្លាក​លេខ​ជា​របស់ខ្លួន កំពុងធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត នៅ​ម្តុំ
​ផ្សារ​រតនា​ផ្លា​ហ្សា ក៏​ប្តឹងទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា ធ្វើការ​ឃាត់​យកទៅ​សាកសួរ ។​ប៉ុន្តែ​នៅពេលដែល​សមត្ថកិច្ច​ឃាត់ ស្រាប់តែ​មិនមែនជា​អ្នក​ជួល​រថយន្ត​ពី​ស្ត្រី​រងគ្រោះ​នោះទេ បែរជា​ឈ្មោះ​អ៊ុង រដ្ឋា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ​ជា​ម្ចាស់​រថយន្ត ដោយមាន​លិខិត​ទិញ​លក់​និង​កាត​គ្រី​ត្រឹមត្រូវ​ទៅវិញ​នោះ ។​ យ៉ាងណា​នោះ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ខាងលើ​ទុក​សិន ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ ហើយ​ទាក់ទិន​និង​ករណី​ជួល​រថយន្ត​គេ ហើយ​យកទៅលក់​ឲ្យ​អ្នកផ្សេង​បន្ត​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ។​
​គួរ​បញ្ជាក់​ថា​នៅពេល​ថ្មីៗ​នេះ​មាន​ជនខិលខូច​មួយចំនួន បាន​ទៅ​ជួល​រថយន្ត​គេ​ហើយ​យកទៅលក់ ឬ​យកទៅដាក់​បញ្ចាំ ដូចនេះហើយ​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ពាក់​ព័​ន្ឋ​សូមជួយ​សង្កេត​ពី​បង្ហា​នេះ​ផង ថា​តើ​មកពី​ឈ្មួញ​ប្រហើ​ន​ហាន​ទទួល​បញ្ចាំ ឬ​ទិញ​រថយន្ត​ដែល​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ឬ​មកពី​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ធូរ​រ​ឡុង​ចំពោះ​ហាង​បញ្ចាំ​មួយចំនួន ។​ហើយ​នៅក្នុង​រាជធានី​ភ្នំពេញ​យើង​នៅពេល​ថ្មីៗ​នេះ​មាន​ប្តី​ប្រព​ន្ឋ​២​នាក់​បាន​ដើរទៅ​ជួល​រថយន្ត​គេ ហើយ​យកទៅ​បញ្ចាំ​ក្នុងតម្លៃ​ស្ទើរ​ស្មើ​រថយន្ត​ហើយ​នោះ ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya