ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុម​ឡាន​តាក់ស៊ី​ដឹក​បន្លែ​ផ្លែឈើ​ខឹង​សាខាគយ​បន្ទាយមានជ័យ​​ចាប់​ឡាន​នាំគ្នា​​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៥ ​

ក្រុម​ឡាន​តាក់ស៊ី​ដឹក​បន្លែ​ផ្លែឈើ​ខឹង​សាខាគយ​បន្ទាយមានជ័យ​​ចាប់​ឡាន​នាំគ្នា​​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៥ ​

បន្ទាយមានជ័យ​៖​    ​ផ្លូវជាតិ​លេខ​៥​ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ​ទៅ​ក្រុង​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ ត្រូវ​កកស្ទះ​ជិត​២​ម៉ោង​មិនអាច​ចរាចរណ៍​បាន​ដោយសារតែ​ក្រុម​អ្នករត់​តាក់ស៊ី​ដឹក​បន្លែ​ផ្លែឈើ​យក​រថយន្ត​ជាច្រើន​គ្រឿង​ឈប់​ចត​បិទផ្លូវ​នៅ​ចំនុច​មុខ​គយ​ចល័ត​សាខា​ខេត្តបន្ទាយមានជ័យ​ក្នុងភូមិ​សាលា​ក្រហម​ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ
កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី ថ្ងៃទី​២៦ សីហា ធ្វើអោយ​ផ្អើល​ដល់​អភិបាលខេត្ត​ចាប់​អោយ​អភិបាលរង​ចេញមុខ​ជួយ​ដោះស្រាយ​ដើម្បី​បញ្ចៀស​ការកកស្ទះ​។​
​    ​ក្រុម​អ្នករត់​តាក់ស៊ី​ដឹក​បន្លែ​ផ្លែឈើ​ក្នុងនោះ​មានឈ្មោះ សល់​, វ៉ិ​ត​, ធឿន​, ឆាន និង សៀក ឆា​លី បានអោយដឹងថា ហេតុដែល​នាំអោយ​ពួកគេ​យក​រថយន្ត​មក​ដាក់​បិទផ្លូវ​ជាតិ​លេខ​៥​នេះ ក៏​ព្រោះតែ​ពួកគេ​ខឹង​នឹង​ក្រុមមន្ត្រី​គយ​ចល័ត​សាខា​ខេត្តបន្ទាយមានជ័យ​ដែលមាន​ទីតាំងនៅ​ចំណុច​សាលា​ក្រហម​បាន​ចាប់​រថយន្ត​ដឹក​បន្លែ​ផ្លែឈើ​របស់​ពួកគេ​ចំនួន​៦​គ្រឿង កាលពី​ព្រឹក​ម៉ោង​៨ ថ្ងៃទី​២៦ ហើយ​ក្នុងនោះ​២​គ្រឿង​ដោះលែង​ទៅវិញ ដោយ​អោយ​ម្ចាស់​រថយន្ត​បង់ប្រាក់​ក្នុង​១​គ្រឿង​២០​ម៉ឺន​រៀល ដោយឡែក​៤​គ្រឿង​ទៀត ក្នុងនោះ​មាន​រថយន្ត​កាមរី​ស៊េរី​ឆ្នាំ​៩៥ ២​គ្រឿង​និង​រថយន្ត​ចង្កូត​ឆ្វេង​ស៊េរី​ឆ្នាំ​៩៥ ២​គ្រឿង​ទៀត ខាង​គយ​តម្រូវអោយ​បង់លុយ​ក្នុង​១​គ្រឿង ៥០០​ដុល្លារ ទើប​ដោះលែង ដោយសារតែ​ពួកគេ​គ្មាន​លុយ​អោយ​គយ​បាន​រក្សា​ឡាន​របស់គេ​ទាំង​៤​គ្រឿង​ទុក​ក្នុង​សាខាគយ​ខេត្តបន្ទាយមានជ័យ​ដែលនាំអោយ​ខូច​បន្លែ​ផ្លែឈើ​ដែល​តម្រូវ​ត្រូវយក​ទៅអោយ​ម្ចាស់​ទំនិញ​នៅ​ខេត្តសៀមរាប​។ ដែល​ធ្វើអោយ​ពួកគេ​ក្ដៅក្រហាយ​ទើប​នាំគ្នា​យក​រថយន្ត​ដែលជា​ក្រុម​អ្នករត់​តាក់ស៊ី​ដឹក​ផ្លែឈើ​ពី​ប៉ោយប៉ែត​មក​ខេត្តបន្ទាយមានជ័យ​ឬ​ទៅ​ខេត្តសៀមរាប ទៅ​បាត់ដំបង ទាំងអស់​ទៅ​បិទផ្លូវ​នៅមុខ​កន្លែង​គយ​ចល័ត​សាលា​ក្រហម​ដើម្បីអោយ គយ​ដោះស្រាយ​ប្រគល់​រថយន្ត​និង​ទំនិញ​អោយ​ពួកគេ​វិញ​។ ពួកគេ​បាន​អោយដឹងទៀតថា សម្រាប់​ការដឹក​បន្លែ​ផ្លែឈើ​ពី​ប៉ោយប៉ែត​ទៅកាន់​ខេត្តសៀមរាប​ទៅតាម​រថយន្ត​កាមរី​ក្នុង​១​គ្រឿង​បាន​ថ្លៃឈ្នួល​ពី​៣០​ម៉ឺន​ទៅ​៣៦​ម៉ឺន​ត្រូវ​ចំណាយលុយ​បង់អោ​យ​សមត្ថកិច្ច​តាមផ្លូវ​ដូចជា គយ ប៉ូលីស កាំកុងត្រូល ជាច្រើន​កន្លែង​ទាំង​ក្នុង
​ខេត្តបន្ទាយមានជ័យ​និង​សៀមរាប​អស់​ខ្ទង់​២០​ម៉ឺន​រៀល​ដែលនាំអោយ​ពួកគេ​កាត់ថ្លៃ​ហ្គាស​ឬ​សាំង​បាន​សល់​តិចតួច​។ ចំណែក​សមត្ថកិច្ច​ឈរ​លាតដៃ​សុំ​លុយ​រថយន្ត​តាម​ដងផ្លូវ ជាពិសេស​រថយន្ត​រប​ស់​សមត្ថកិច្ច​គយ​សាលា​ក្រហម ប្ដូរ​ពី​រថយន្ត​ស៊េរី​ទាប​ទៅ​រថយន្ត​ស៊េរី​ទំនើប​តម្លៃ​រាប់ម៉ឺន​ដុល្លា​។ សកម្មភាព​ធ្វើការ​តវ៉ា​របស់​ក្រុម​អ្នករត់​តាក់ស៊ី​ដឹក
​បន្លែ​ផ្លែឈើ​ធ្វើអោយមាន​ការកកស្ទះ​ចរាចរណ៍​ទាំង​រថយន្ត​តូចធំ ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ពី​បន្ទាយមានជ័យ​ទៅ​ប៉ោយប៉ែត ជាច្រើន​គីឡូម៉ែត្រ​ទាំង​ខាងលិច​និង​ខាងកើត​។ បញ្ហា​ទាំងនេះ​ត្រូវបាន​រំសាយ​ទៅវិញ​នៅពេលដែល​លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ចាត់​អោយ​លោក ចុង ផែត អភិបាលរង​ខេត្ត
​ចេញមុខ​ដោះស្រាយ​សម្របសម្រួល​ថា​ដោះស្រាយ​ជូន​ពួកគាត់​ទើប​ក្រុម​អ្នករត់​តាក់ស៊ី​ព្រម​បើករថយន្ត​ចេញពី​លើផ្លូវ ដើម្បី​ទៅ​ដោះស្រាយ​នៅ​សាខាគយ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាលរ​បស់​ស្រុក​អូរជ្រៅ​និង​កម្លាំង​នគរបាល​របស់​ខេត្តបន្ទាយមានជ័យ​ទាំង​ការិយាល័យ​អន្តរាគមន៍​និង​ចរាចរណ៍​ដឹកនាំ​បញ្ហា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម
​សេនីយ៍​ត្រី ខេង ស៊ុម បានធ្វើ​ការសម្រួល​ចរាចរណ៍​អោយ​រថយន្ត​ដែល​កកស្ទះ​ទាំងឡាយ​អាចធ្វើ​ចរាចរណ៍​ទៅមក​បាន​។​ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រី​គយ​ដែលជា​ប្រធាន​ក្រុម​ប្រចាំការ​នៅ​ចំណុច​សាលា​ក្រហម​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​អះអាងថា មូលហេតុ​ដែលនាំអោយ គយ​សាខា​ចាប់​ឃាត់​រថយន្ត​ដឹក​ផ្លែឈើ​ក៏​ព្រោះតែ​ក្រុម​រថយន្ត​ដឹក​បន្លែ​ផ្លែឈើ​ទាំងនេះ​មិន​ព្រម​ឈប់​បង់លុយ​ដែល​ក្នុង​១​រថយន្ត​ដឹក​បន្លែ​ផ្លែឈើ​តាម​ដឹក​តិច​ឬក៏​ច្រើន​ពី ១០០០០ ទៅ ២០០០០​រៀល​។ សាខាគយ​ខេត្ត បន្ទាយមានជ័យ​ក្រោម​កិច្ចសម្របសម្រួល​របស់​អាជ្ញាធរខេត្ត​បានប្រគល់​រថយន្ត
​និង​ទំនិញ​ទាំង​៤​គ្រឿង​ដែល​បាន​ចាប់​កាលពី​ព្រឹក​អោយទៅ​ម្ចាស់​វិញ​ដើម្បី​បញ្ចប់​បញ្ហា​ខាងលើ ៕ ​ដោយ​៖ នី នឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya