ភ្នំពេញ ៖ លោក សម រង្ស៊ី បានមានប្រសាសន៍ នៅក្នុងសន្និសីទ ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៣ថា “យើងសង្ឃឹមថា នឹងបានជួបចរចា ជាមួយគណបក្សប្រជាជនកម្ពុជាទៀត ប៉ុន្តែគណបក្សប្រជាជន ដូចជាលេងសើចយកមនុស្សកំប៉ិកកំប៉ុក អត់បានការយកមកជជែកអត់ដឹងអីទាំងអស់ ហើយថា ចាំសួរមេ មកធ្វើ
អីចឹង បើជជែកនរណាដែលមានសិទ្ធិ មានសិទ្ធិអំណាចដែលសម្រេចបាន នេះជា ការឡប់ឡែ ហើយធ្វើចឹងបង្វែរដាន ។ ការជជែក រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន កម្ពុជាត្រូវផ្អាក នេះជាល្បិចគណបក្សប្រជាជន គេចង់ឲ្យយើងរំពឹងតែទៅលើក្រុមប្រឹក្សាធម្មនុញ្ញ គ.ជ.ប គេ នឹងដោះស្រាយ ឲ្យគេនឹងបញ្ចេញតួលេខតិចតួច ប៉ុន្តែវាអត់បានការ” ។
លោក ឈាង វុន សមាជិកសភា និងមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា បានច្រានចោលដោយមិន មានការជួបចរចា ជាមួយគណបក្សសង្គ្រោះជាតិទៀតទេ ព្រោះករណីទាំងអស់នេះ វាស្ថិតនៅក្នុងដៃក្រុម ប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ។
សូមបញ្ជាក់ថា កាលពីពេលកន្លងមកថ្មីៗនេះ តំណាងគណបក្សសង្គ្រោះជាតិ និងតំណាងគណបក្សប្រជាជនកម្ពុជា បានជួបចរចាគ្នា ៣លើករួចមកហើយ នៅមន្ទីររដ្ឋសភាដើម្បីបង្កើតគណៈកម្មាធិការមួយ ដើម្បីត្រួតពិនិត្យលទ្ធផលបោះឆ្នោត ជាបណ្តោះអាសន្ន ប៉ុន្តែត្រូវបានបរាជ័យទៅវិញ ៕
» ព័ត៌មានជាតិ » លោក សម រង្ស៊ី សង្ឃឹមថា នឹងជួបចរចា ជាមួយគណបក្ស ប្រជាជនកម្ពុជា