ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ជិះ​ម៉ូតូ​​បុក​ឡាន​របួសធ្ងន់​និង​​ស្រាល​៤​នាក់​

ជិះ​ម៉ូតូ​​បុក​ឡាន​របួសធ្ងន់​និង​​ស្រាល​៤​នាក់​

​ភ្នំពេញ ៖ ​ឧ​បទ្ទវ​ត្ដិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី យប់​ថ្ងៃទី​២៥ ខែសីហា​ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រញំង​គ​ល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

យុវជន​៤​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​បុក​គ្នា​ពេញទំហឹង​ជាមួយ​រថយន្ដ​កូរ៉ូឡា​មួយគ្រឿង​ដែល​កំពុងបើក​ឆ្លងផ្លូវ​បណ្ដាលឱ្យ​ដួល​បោក​ទៅលើ​ថ្នល់​រងរបួស​ធ្ងន់​និង​ស្រាល​ទាំង​៤​នាក់​នោះ​តែម្ដង ។​ ​ជនរងគ្រោះ​ទាំង​៤​នាក់​នោះ​ត្រូវបាន គេ​ស្គាល់​ម្នាក់​ឈ្មោះ​រិ​ទ្ធ អាយុ ជាង​២០​ឆ្នាំ ចំណែកឯ​៣​នាក់​ទៀត​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​នោះទេ ពួកគេ​មាន​ទីលំនៅ​ក្នុង ខេត្ដ​កំពង់ស្ពឺ ។ ពួកគេ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​សេ​១២៥​ស៊េរី
ឆ្នាំ​២០១០ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1D-5808 ឌុប​គ្នា ។ រីឯ​រថយន្ដ​បង្ក​គេ​ស្គាល់​ម៉ាក កូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ​កណ្ដាល 1A-2285 បើកបរ​ដោយ​បុរស​ម្នាក់​មិន ស្គាល់​អត្ដ​សញ្ញាណ​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន ។​

​សាក្សី​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​រថយន្ដ​បាន​បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ក្នុងទិសដៅ​ពី​កើ​តទៅ​លិចចំណែកឯ​ម៉ូតូ​រងគ្រោះ​បាន​បើក​ពី​ទិស ខាងលិច​ឆ្ពោះទៅ​កើត​ក្នុង​ល្បឿន​លឿន ។ លុះ​ពេលមកដល់​ត្រង់ចំណុច​កើតហេតុ រថយន្ដ​បាន​បើក​បត់​ឆ្លងផ្លូវ​ក្នុង​បំណង​ចូល ផ្ទះ​ដោយ​មិន​មើល​ម៉ូតូ​ក៏បាន​បុក​គ្នា​ពេញទំហឹង​បណ្ដាលឱ្យ
​អ្នកជិះ​ម៉ូតូ​ទាំង​៤​នាក់ ដួល​បោក​ទៅលើ​ថ្នល់​រងរបួស​ធ្ងន់​និង ស្រាល​តែម្ដង ។​

​សាក្សី​បាន​បន្ដថា​ក្រោយពេល​កើត ហេតុ​ម៉ូតូ​បាន​រង​ការខូចខាត​តិចតួច​ប៉ុណ្ណោះ ចំណែក​រថយន្ដ​កូរ៉ូឡា​រង​ការ ខូចខាត​ក្រពឹត​មុខ​យ៉ាងដំណំ ហើយ​អ្នក បើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ បន្ទាប់មក​ជនរងគ្រោះ​ទាំង​៤​នាក់ ត្រូវបាន​គេ​ហៅ​រថយន្ដ​សង្គ្រោះ​អង្គភាព ៧១១​កងពល​លេខ​៧០​ដឹក​ទៅកាន់​មន្ទីរ ពេទ្យ​ព្រះកុសុមៈ ភ្លាមៗ​ដែរ​ផង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya